អេស្ប៉ាញៈ ប្រធានាធិបតី Catalan លោក Carles Puigdemont បានចោទប្រកាន់ស្តេចអេស្ប៉ាញថា «មិនអើពើចំពោះប្រជាជន Catalan រាប់លាននាក់ ខណៈដែលព្រះអង្គ នៅតែបន្តជំរុញឲ្យតំបន់មួយនេះ បញ្ចប់ការទាមទារដើម្បីផ្ដាច់ខ្លួនចេញពីប្រទេសអេស្ប៉ាញនោះ»។ នេះបើយោងតាមសារព័ត៌មាន Alzajeera ចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧។
ការថ្លែងរបស់លោក Puigdemont បានធ្វើទ្បើងកាលពីថ្ងៃពុធ គឺមួយថ្ងៃបន្ទាប់ពីស្ដេចហ្វីលីបទី ៦ នៃប្រទេសអេស្ប៉ាញ បានជំរុញឲ្យអាជ្ញាធររដ្ឋបន្តកិច្ចការពារនូវអ្វីដែលព្រះអង្គបានហៅថា «ជាបញ្ជារដ្ឋធម្មនុញ្ញ» បន្ទាប់ពីកការបោះឆ្នោតប្រជាមតិនៃប្រជាជន នៅតំបន់ Catalania ត្រូវបានហាមឃាត់ដោយអំពើហិង្សារបស់ប៉ូលិស។
លោក Puigdemont បានឲ្យដឹងថា «ព្រះមហាក្សត្រ បានប្រកាន់យកនូវគោលជំហរ និងគោលនយោបាយរបស់រដ្ឋាភិបាលអេស្ប៉ាញ ដែលនឹងបង្កគ្រោះមហន្តរាយ ចំពោះការចង់បានរបស់ប្រជាជាជន Catalan»។
ក្នុងនោះលោកបានបន្ថែមថា «សកម្មភាពព្រះអង្គនៅពេលនេះ គឺមិនបានអើពើដល់ចេតនារបស់ប្រជាជន Catalan រាប់លាននាក់នោះទេ»។
យោងតាមអាជ្ញាធរថ្នាក់តំបន់ និងអាជ្ញាធរស៊ីវិល បានអះអាងថា យ៉ាងហោចណាស់ជនស៊ីវិល ៨៩៣ នាក់ និងមន្ត្រីប៉ូលិសចំនួន ៤៣១ នាក់ បានរងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នា កាលពីថ្ងៃអាទិត្យកន្លងទៅ៕
មតិយោបល់