ក្រុមតោខៀវ Chelsea កំពុងតែត្រៀមតម្លើងថ្លៃឈ្នួលពលកម្មឲ្យខ្សែបម្រើប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard ដើម្បីបញ្ចប់ការចាកចេញ របស់កីឡាកររូបនេះ ទៅកាន់ក្រុម Real Madrid នៅរដូវកាលក្រោយ។
បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុមតោខៀវ Chelsea បានត្រៀមតម្លើងពលកម្មប្រចាំសប្តាហ៍ដល់ Hazard ដល់ទៅ ៣០ម៉ឺនផោន ក្នុងពេលឆាប់ៗនេះ។ ថ្វីត្បិតតែតម្លៃពលកម្ម ៣០ម៉ឺនផោន នេះមិនច្រើនជាងគេ នៅ Premier League មែន តែនៅ Chelsea កីឡាករប៊ែលហ្ស៊ិករូបនេះ មានតម្លៃពលកម្មខ្ពស់ជាងគេក្នងក្លិប។
យ៉ាងណាវិញ Hazard បានក្លាយជាគោលដៅរបស់ក្រុម Real Madrid ក្នុងការនាំយកកីឡាកររូបនេះ ដែលតម្លៃខ្លួនវិញ មិនតិចជាង ២០០លានអឺរ៉ូឡើយ។ ក៍ប៉ុន្តែ ក្រុមតោខៀវ Chelsea ហាក់មិនចង់លក់ Hazard ឡើយ ព្រោះថា កីឡាកររូបនេះ៕ជាកម្លាំងប្រយុទ្ធដ៍សំខាន់របស់ក្លិប ទាំងការស៊ុតបញ្ចូលទី និងបោះបាល់ឲ្យមិត្តរួមក្រុមស៊ុត។
ដូច្នេះហើយ ដើម្បីអាចរារាំង Hazard មិនឲ្យចាកចេញក្រុម Chelsea បានត្រៀមតម្លើងប្រាក់ពលកម្ម រហូតដលទៅ ៣០ម៉ឺនផោន ក្នុងមួយសប្តាហ៍។
មតិយោបល់