ព័ត៌មានសេដ្ឋកិច្ច

ប្រាក់ខែគោលអប្បបរមា គ្រូបង្រៀន នឹងកើនដល់ជាង ១លានរៀល នៅឆ្នាំ ២០១៨

ប្រាក់ខែគោលអប្បបរមា សម្រាប់គ្រូបង្រៀន នឹងកើនដល់ជាង ១លានរៀល នៅឆ្នាំ ២០១៨ ខណៈក្នុងឆ្នាំ ២០១៧នេះ មានជាង ៩៥ម៉ឺនរៀល។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកមិញនេះ។

ប្រាក់ខែគ្រូបង្រៀននៅឆ្នាំនេះ មានត្រឹមជាង ៩៥ម៉ឺនរៀល ហើយនៅខែមករាឆ្នាំក្រោយ នឹងឡើងដល់ជាង ១លានរៀល។

ក្រៅពីនេះ សម្តេចតេជោ ក៏បានស្នើសុំឲ្យមាន ការពន្យារពេលចូលនិវត្តន៍របស់គ្រូបង្រៀន ដែលពីមុនអាយុចូលនិវត្តន៍គឺ ត្រឹម ៦០ឆ្នាំ តែពេលនេះ សុំពន្យារដល់ ៦៥ឆ្នាំវិញ។

គួរបញ្ជាក់ថា ប្រាក់ខែគោលអប្បបរមានេះ គឺពុំទាន់បូកនឹងអត្ថប្រយោជន៍ផ្សេងទៀតនោះទេ៕

មតិយោបល់