ការប្រកួតប្រដាល់គុនខ្មែរនាទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ធ្វើឡើងក្នុងកម្មវិធី TV5 Knock Out ជារៀងរាល់ថ្ងៃសៅរ៍ ចុងសប្តាហ៍ នៅព្រែកកំពឹស នឹងមានគូដណ្តើមពានរង្វាន់ ២គូ ហើយគូមិត្តភាពជាតិនឹងអន្តរជាតិ ៣គូ ទៀតសរុប ៥គូ។
នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ ស្អែកនេះ នឹងមានកីឡាករដណ្តើមពានដូចជា៖
គូដណ្តើមពានទី១ កីឡាករមកពីក្លិបតាព្រហ្មមានជ័យ ង៉ែត រដ្ឋា ត្រូវប៉ះ ជា សំណាង របស់ក្លិបខ្លារខិនមានរិទ្ធិ នឹងគូទី២ កីឡាករមកពីក្លិបអង្អរមានជ័យខេត្តសៀមរាប ទី ពន្លែត ត្រូវតទល់ជាមួយ យ៉ាម រ៉េត ដែលជាកូនសិស្សរបស់ក្លិបរស្មីកុមាកំព្រា។ រង់ចាំមើលថា តើរវាង ២គូនេះ អ្នកណាអាចរកជ័យជម្នះឡើងទៅវគ្គ ១៦នាក់ ចុងក្រោយបាន។
ក្រៅពីគូដណ្តើមពានរង្វាន់ក៏មាន ការប្រកួតមិត្តភាពជាតិ ២គូ នឹងអ្វីដែលពិសេសនោះគឺមិត្តភាពអន្តរជាតិរវាង ថៃ រដ្ឋា ដែលមកពីក្លិបឃ្លាំងមឿងកីឡា ត្រូវស្វាគមន៍កីឡាកររបស់ប្រទេសថៃ ARAVANN LUKCHAMPASAK ចាប់ពីម៉ោង ៥ៈ០០ នាទីល្ងាចតទៅ៕
រូបកាលពីសប្តាហ៍មុន
មតិយោបល់