ក្រុមកាំភ្លើងធំ Arsenal នាពេលនេះ កាន់តែពិបាកទៀតហើយ បន្ទាប់ពីការសម្រេចដើរចេញរបស់កីឡាករឆ្នើមៗ ចំនួន២រូបរួមមាន Metzu Ozil និង Alexis Sanchez នៅពលនេះ Theo Welcott ម្នាក់ទើតហើយ ដែលអាចនឹងចាកចេញពីក្លិបម្នាក់ទៀត។
ខ្សែបម្រើប្រយុទ្ធស្លាប Theo Welcott កំពុងតែសម្រេចចិត្ត ដើរចេញពីក្លិប Arsenal នៅខែមករាខាងមុខនេះ បន្ទាប់ពីកុងត្រារបស់កីឡាកររូបនេះ នៅសល់មិនច្រើនទៀតឡើយជាមួយក្រុមកាំភ្លើងធំ។ បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា Welcott បានត្រៀមរួចហើយ ក្នុងការវេចបង្វេចត្រឡប់ទៅក្លិបចាស់របស់គេវិញ គឺ Southampton នៅខែមករាខាងមុខនេះ។ ថ្វីបើកុងត្រា មិនទាន់ចប់ក៍ដោយ តែក្រុម Southampton បានចាប់ផ្តើមទាក់ទងកីឡាករអង់គ្លេសរូបនេះឲ្យត្រឡប់ទៅវិញហើយ ខណៈ Welcott ក៍ពេញចិត្តក្នុងការត្រឡប់ទៅផ្ទះចាស់របស់គេវិញផងដែរ។ គួរបញ្ជាក់ផងដែរថា Theo Welcott បានចាកចេញពីក្រុម Southampton ក្នុងឆ្នាំ ២០០៦ កន្លងមកក្នុងអាយុក្មេងមែនទែន គឺត្រឹមតែ១៨ឆ្នាំប៉ុណ្ណោះ ដែលមានន័យថា Welcott ជាកីឡាករវ័យក្មេងដំបូងគេមួយរូប ដែលអាចមានវត្តមាន នៅក្របខ័ណ្ឌកំពូល Premier League ។
ដូច្នេះហើយ នៅខែមករាខាងមុខនេះ ក្រុម Southampton បានសម្រេចចិត្ត នាំយកខ្សែបម្រើប្រយុទ្ធ Theo Welcott ត្រឡប់ទៅវិញ ស្របពេលដែលកីឡាកររូបនេះ បើកភ្លើងខៀវ ផងដែរ។ Welcott បានបដិសេធ មិនទៅចូលរួមជាមួយក្រុម Inter Milan នៅអ៊ីតាលី កាលពីរដូវក្តៅកន្លងមក ក៍ប៉ុន្តែសម្រាប់ខែមករាខាងមុខនេះ Welcott ច្បាស់ជាមកចូលរួមជាមួយក្រុម Southampton វិញជាក់ជាមិនខាន។
មតិយោបល់