ព័ត៌មានកីឡា

បារាំង សង្ឃឹមបំបាក់ប៊ែលឡារ៉ុស ឡើងវគ្គចែកពូល

ក្រុមជម្រើសជាតិបារាំង នៅមិនទាន់សុវត្តិភាពនៅឡើយទេ ក្នុងការឡើងទៅកាន់វគ្គចែកពូល ដោយស្វ័យប្រវត្តិ បន្ទាប់ពី​ភាពតានតឹងនៅតែបន្ត នៅក្នុងពូល A នេះ​រវាង បារាំង និងស៊ុយអ៊ែត។

បារាំងត្រូវការឈ្នះយ៉ាងចាំបាច់បំផុត ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ ជាមួយនឹងក្រុម​ប៊ែលឡារ៉ុស ដើម្បីសម្រេចវាសនា របស់ពួកគេ ទៅកាន់ការប្រកួត World Cup នៅឆ្នាំក្រោយ។ បារាំង មាន ២០ពិន្ទុលើក្រុម ស៊ុយអ៊ែត តែ១ពិន្ទុប៉ុណ្ណោះ ដែលមិនមែនជារឿងងាយស្រួលឡើយ សម្រាប់បារាំង ក្នុងការប្រកួតក្រោយនេះ ដែលត្រូវផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុត។ យ៉ាងណាវិញ បារាំង មានសង្ឃឹមច្រើន ក្នុងការប្រកួតក្រោយ ដែលត្រូវជួបក្រុម មិនសូវខ្លាំង ប៊ែលឡារ៉ុស ខណៈក្រុម ស៊ុយអ៊ែត ត្រូវទៅលេងនៅផ្ទះរបស់ក្រុមខ្លាំងហូរឡង់ ដែលនេះ បង្ហាញឲ្យឃើញថា បារាំង មានភាគរយខ្ពស់ ច្រើនជាងស៊ុយអ៊ែត។

ក៍ប៉ុន្តែបារាំង មិនត្រូវធ្វេសប្រហែស​ឡើយ ព្រោះថា បារាំង បានធ្វេសប្រហែលម្តងរួចមកហើយ ដោយលេងបានត្រឹមស្មើក្នុងដីខ្លួនឯងជាមួយក្រុមបាតតារាង លុចសាំបួរ ដែលជាហេតុធ្វើឲ្យមានភាពតានតឹងរវាង​បារាំង និងស្វ៊ីលនៅពេលនេះ។ ថ្វីបើយ៉ាងនេះក្តី បារាំង បើទោះបីជាការប្រកួតក្រោយ​ ទទួលបានលទ្ធផលល្អ ឬមិនល្អ បារាំងនៅតែមានវាសនាប្រសើរជាងស្វ៊ីស ដោយសារតែ បារាំងអាចឡើងដោយស្វ័យប្រវត្តិ ឬត្រូវលេង Play Off ចំណែកឯ ស្វ៊ីស បើឈ្នះឬ​ ស្មើ អាចលេង Play Off ឬឡើងដោយស្វ័យប្រវត្តិប្រសិនបើបារាំង ធ្វើមិនបានល្អ តែបើចាញ់វិញ ប្រហែលជាវេចបង្វេចទៅ​ស្រុកវិញហើយ។

យ៉ាងណាក៍ដោយ បារាំងមិនឲ្យភ្លាត់ស្នៀតលេង Play Off ឡើយ ព្រោះ ការប្រកួតជាមួយប៊ែលឡារ៉ុស មិនមែនជារឿងពិបាកឡើយសម្រាប់បារាំង ម្យ៉ាងវិញទៀតបារាំងមិនចង់លេង Play Off ឡើយ ពួកគេត្រូវការឡើងដោយស្វ័យប្រវត្តិទៅកាន់វគ្គចែកពូលនៅ​រុស្ស៊ីឆ្នាំក្រោយតែម្តង។

Bulgaria 0-1 France ៖ 07/10/2017

https://www.youtube.com/watch?v=DLorKw_Fxe8

មតិយោបល់