នាយកប្រតិបត្តិក្រុម Paris Saint Germain លោក Antero Henrique បានបដិសេធ លក់ខ្សែប្រយុទ្ធប្រេស៊ីល Neymar ឲ្យក្រុម Real Madrid នៅរដូវកាលក្រោយនេះ។
តាមរយៈពត៌មានចុងក្រោយ ដែលចុះផ្សាយដោយ The Goal បានឲ្យដឹងថា លោក Antero Henrique នាយកក្លិប Paris Saint Germain បានសម្រេចមិនលក់ Neymar ចេញឡើយ បើទោះបីជាក្រុម Real Madrid នៅតែទទូចចង់បានកីឡាកររូបនេះ ក៍ដោយ។ នេះមិនមែនជាលើកទី១ ឡើយដែលក្រុម Paris Saint Germain ចេញមុខបដិសេធលក់ Neymar ឲ្យ Real Madrid នោះ ក៍ប៉ុន្តែ ខាងក្រុម Real Madrid ហាក់មិនខ្វល់ចំពោះការបដិសេធនេះឡើយ ដោយបានបន្តព្យាយាមតាមចែចង់ Neymar ជាច្រើនលើកច្រើនសារ។
យ៉ាងណាវិញ លោក Antero Henrique បាននិយាយយ៉ាងច្បាស់ហើយថា លោកមិនលក់ Neymar ឡើយមិនថា Real Madrid ឲ្យតម្លៃខ្លួនទំហំប៉ុណ្ណាក៍ដោយ។ ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា ការសម្រេចមិនលក់ Neymar នេះដែរ មិនមែនដោយសារតែលោក Antero Henrique ខឹង Real Madrid ដែលបានបំបាក់ ក្លិបបារាំងមួយនេះ ៣-១ កាលពីជើងទី១ ឡើយ ដោយសារតែក្លិបមួយនេះ ចង់រក្សាទុក Neymar ដើម្បីឈ្នះពាន Champion League ដែលជាបំណងដ៍ធំរបស់ក្លិបមួយនេះ និងការចង់ជួយឲ្យ Neymar ឈ្នះ Balon D’Or ជាមួយ Paris Saint Germain បន្ទាប់ពីម្ចាស់ឧបត្ថម្ភដ៍ធំ គឺក្រុមហ៊ុន Nike ត្រៀមផ្តល់រង្វាន់ ១ លានដុល្លាដល់ Neymar នៅពេលឈ្នះពាន Balon D’Or ជាមួយក្លិបបារាំងមួយនេះ។
ហេតុនេះហើយ ដើម្បីបំពេញតម្រូវការម្ចាស់ឧបត្ថម្ភដ៍ធំ រួមនឹងមហិច្ចតាក្លិបផងនោះ ជាហេតុធ្វើឲ្យក្រុម Paris Saint Germain មិនលក់ Neymar ឲ្យក្រុម Real Madrid ឡើយ។




មតិយោបល់