ព័ត៌មានកីឡា

កីឡាករខ្លាំងៗ ១០នាក់ដែលមិនព្រមមកលេងនៅ Manchester United

Zlatan Ibrahimovic បាននិយាយថានៅលើលោកនេះ គ្មានកីឡាករណាម្នាក់ដែលមិនចង់ចូលលេងឱ្យក្លឹប Manchester United នោះទេ ប្រសិនបើពួកគេមានឱកាស។ ដូច្នេះហើយ ខាងក្រោមនេះ Post Sport សូមបង្ហាញឈ្មោះកីឡាករល្បីៗចំនួន១០នាក់ ដែលមិនព្រមចុះកុងត្រាជាមួយ Man Utd ៖

១. James Rodriguez
នៅឆ្នាំ២០១២ ក្រុម Man Utd បានដាក់សំណើរម្ដងក្នុងការទិញ James ពីក្លឹប Porto ប៉ុន្តែខ្សែបម្រើប្រយុទ្ធរូបនេះមិនព្រមទៅនោះទេ ហើយ១ឆ្នាំក្រោយមករូបគេក៏សម្រេចទៅលេងនៅ Monaco មុនពេលផ្លាស់ទៅលេងនៅ Real Madrid ។

Manu (2)

២. Gareth Bale
Man Utd ដាក់តម្លៃខ្លួនទិញ Bale មុន Real Madrid ទៅទៀត ប៉ុន្តែខ្សែប្រយុទ្ធស្លាបរូបនេះមិនព្រមទៅឡើយ ដោយសម្រេចផ្ទេរទៅលេងនៅអេស្ប៉ាញជាមួយ Real Madrid វិញ។

Manu (3)

៣. Karim Benzema
Karim Benzema ត្រូវបានគេដឹងថាមានចិត្តចង់ផ្ទេរទៅលេងនៅ Old Trafford អំឡុងឆ្នាំ២០០៨-២០០៩ ប៉ុន្តែនៅគ្រានោះគ្មានប្រភពណាចេញមកបញ្ជាក់ច្បាស់លាស់ទេថាមូលហេតុអ្វីបានជារូបគេមិនទៅវិញ។

Manu (4)

៤. Thomas Muller
Thomas Muller ជាខ្សែប្រយុទ្ធដែល Man Utd តាមទិញជាញឹកញាប់ពីក្លឹប Bayern Munich ប៉ុន្តែកីឡាកររូបនេះបានចេញមកបញ្ជាក់ផ្ទាល់ថារូបគេមិនព្រមទៅលេងឱ្យក្លឹបបិសាចក្រហមនោះទេ។

Manu (5)

៥. Steven Gerrard
Man Utd មើលឃើញ Steven Gerrard តាំងពីតួចម្ល៉េះ ប៉ុន្តែកីឡាករជម្រើសជាតិអង់គ្លេសរូបនេះមិនចង់ទៅលេងឱ្យនោះទេ ដោយសម្រេចចិត្តនៅលេងជាមួយ Liverpool រហូត។

Manu (6)

៦. Sergio Ramos
ដូចដែលប្រិយមិត្តបានដឹងហើយថា Man Utd សឹងតែទិញ Ramos បានទៅហើយ អំឡុងពេលកីឡាកររូបនេះមិនពេញចិត្តនៅ Real Madrid ។ ជាក់ស្ដែងដោយសារតែមានបញ្ហាតម្លៃខ្លួន បានធ្វើឱ្យ Ramos សម្រេចនៅអេស្ប៉ាញបន្ដ ក្នុងនាមជាប្រធានក្រុមអធិរាជស។

Manu (7)

៧. Aaron Ramsey
Aaron Ramsey មុនផ្ទេទៅលេងនៅ Arsenal ត្រូវក្លឹប Man Utd ដាក់តម្លៃខ្លួនទិញពី Cardiff City ជាច្រើនលើកដែរ ប៉ុន្តែដោយសារសាមីខ្លួនមិនព្រមទៅ ទើបក្រុមបិសាចក្រហមមិនអាចនាំរូបគេចេញបាន។

Manu (1)

៨. Ronaldinho
នៅឆ្នាំ២០០៣ ពេល Ronaldinho សម្រេចចិត្តចាកចេញពី PSG រូបគេត្រូវបានក្លឹប Man Utd ទាក់ទងទិញខ្លាំងមែនទែន ប៉ុន្តែចុងក្រោយកីឡាករប្រេស៊ីលរូបនេះបែរជាសម្រេចទៅលេងឱ្យក្លឹប FC Barcelona ទៅវិញ។

3

៩. Alan Shearer
Alan Shearer ជាកីឡាករដែល Sir Alex ពេញចិត្តទម្រង់លេងខ្លាំងជាងគេ ដោយបានទាក់ទងទិញជាច្រើនលើក តែគួរឱ្យសោកស្ដាយអតីតខ្សែប្រយុទ្ធរូបនេះ បែរជាទៅជ្រកកោនជាមួយក្រុម Newcastle United វិញ។

2

១០. Paul Gascoigne
Paul Gascoigne ជាអតីតខ្សែបម្រើល្អម្នាក់ ដែលបិសាចក្រហមទាក់ទងមុនគេ ប៉ុន្តែសាមីខ្លួនបែរជាមិនព្រមទៅលេងឱ្យទៅវិញ ខណ:ដែលមូលហេតុគ្មាននរណាម្នាក់បានដឹងឡើយ៕

1

 

 

 

 

 

 

មតិយោបល់