ព័ត៌មានកីឡា

ថៃ ធ្វើស៊ីបងម៉ៅក្នុងដី

ក្រុមជម្រើសជាតិថៃ​ បានបង្ហាញនូវសមត្ថភាពយ៉ាងល្អ ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំអន្តរជាតិ ដោយបានយកឈ្នះ ក្រុមជម្រើសជាតិ កេនយ៉ា មកពីតំបន់ អាហ្វ្រិកក្នុងលទ្ធផល ១-០ ក្នុងទឹកដីខ្លួនឯង។

ថ្វីបើក្រុមជម្រើសជាតិថៃ បានជ្រុះចេញយ៉ាងអាម៉ាស់ ពីការ​ប្រកួតជម្រុះ World Cup នៅតំបន់អាស៊ី ដោយមិនស្គាល់​ពាក្យថា ឈ្នះក៍ដោយ តែថៃ ធ្វើបានយ៉ាងល្អវិញ នៅការប្រ​កួតមិត្តភាពម្សិលមិញនេះ ដោយយកឈ្នះក្រុមអាហ្វ្រិក កេនយ៉ា ក្នុងលទ្ធផល ១-០ ។ នេះគឺជាការបង្ហាញនូវសមត្ថភាព​ យ៉ាងអស្ចារ្យសម្រាប់ជម្រើសជាតិថៃ​ បើទោះបីជា កេនយ៉ា មិនមែនជាក្រុមខ្លាំង ក្នុងតំបន់អាហ្វ្រិកក៍ដោយ តែកេនយ៉ា មិនមែនជាក្រុមដែលអាចមើលងាយបានឡើយ។

គួរបញ្ជាក់ផងដែរថា ការប្រកួតនេះ មានការវាយលុកគ្នា​ទៅវិញទៅមក យ៉ាងខ្លាំងក្លា តែមិនអាចទម្លាយសំណាញ់​ទី​គ្នាបានច្រើនគ្រាប់ឡើយ ខណ:ថៃ អាចរកគរាប់បាល់ជ័យ​ជម្នះត្រឹម ១គ្រាប់ ដោយការស៊ុតរបស់កីឡាករ Teerasil Dangda នៅនាទីទី៦៣ ។ ដូច្នេះហើយ តាមរយ:ការប្រកួតយកឈ្នះក្រុម កេនយ៉ានេះដែរ អាចបង្ហាញឲ្យឃើញថា សមត្ថភាពរបស់ថៃ មិនត្រឹមតែជាខ្លាកំណាចមួយនៅអាស៊ីអាគ្នេយ៍ឡើយ សម្រាបក្នុងតំបន់ក៍ថៃអាចលេងបាន ហើយការប្រកួតជាមួយក្រុមមកពីក្រៅទ្វីបវិញ ក៍ជម្រើសជាតិថៃវិញ មានភាពប្រសើរច្រើនផងដែរ។

ម្យ៉ាងវិញទៀតនោះ កីឡាករថៃមួយចំនួនកំពុងតែវិវត្តន៍ខ្លួន​ទៅលេងនៅលីគកំពូលៗ ក្នុងតំបន់អាស៊ី ជាពិសេសនោះ​ នៅជប៉ុន ដែលមានន័យថា ថៃកំពុងតែដើរទៅមុខកាន់តែ​ច្រើនក្នុងវិស័យបាល់ទាត់។ ហេតុនេះហើយ មិនយូរទៀតទេ កម្រិតលេងបាល់ទាត់របស់ថៃ នឹងឈានដល់កម្រិតមួយ ដែលល្អប្រសើរជាក់ជាមិនខាន។

មតិយោបល់