ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ពន្ធ័នឹងករណីប៉ុនប៉ងមនុស្សឃាត វាយទៅលើជនជាតិចិនដូចគ្នា

ព្រះសីហនុៈ ជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានបង្កហិង្សាវាយជនជាតិចិនដូចគ្នាបណ្តាលឲ្យរងរបួស ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៧ ខែ១០ ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី១៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ LIN YONGFEI ភេទប្រុស ឆ្នាំកំណើត ថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៧៩ ជនជាតិចិន លិខិតឆ្លងដែនលេខ G31368954​ អស់សុពលភាពថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ រងរបួសពកក្បាលពីក្រោយទំហំប្រហែល០៥ ស.ម , រលាត់ដៃជើង និងដាចអាវ ត្រូវជនសង្ស័យដាល់នឹងដៃ។

ចំណែកជនសង្ស័យឈ្មោះ FANG JIANHUA ភេទប្រុស ឆ្នាំកំណើតថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៧៨ ជនជាតិចិន កាន់លិខិឆ្លងដែនលេខ G28945277 អស់សុពលភាពថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។

ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា បណ្តាលមកពីជនរងគ្រោះទៅទារប្រាក់ថ្លៃម៉ៅការសាងសង់ចំនួន៣% សរុបចំនួន២១០០ដុល្លារ ហើយបច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន ហើយកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការតាមច្បាប់បន្តទៀត ៕

មតិយោបល់