ព័ត៌មានកីឡា

សោកស្តាយ Bale មិនមានឈ្មោះ ក្នុងបញ្ជី Short List ទាំង ៣០នាក់ចុងក្រោយរបស់ FIFA

ខ្សែប្រយុទ្ធអន្តរជាតិវែល Gareth Bale ត្រូវបានសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីកីឡាកររូបនេះ មិនត្រូវបាន FIFA ជ្រើសឲ្យជាប់ឈ្មោះ ក្នុងបញ្ជី Short list ទាំង ៣០នាក់ចុងក្រោយ ដើម្បីប្រជែងយកពានរង្វាន់ Balon D’Or ឆ្នាំនេះ។

នេះគឺជារឿងសោកស្តាយយ៉ាងខ្លាំង សម្រាប់ខ្សែប្រយុទ្ធ Gareth Bale ដែលត្រូវខកខានក្នុងការប្រកួតប្រជែង យកពានរង្វាន់ Balon D’Or ឆ្នាំនេះ។ បើតាមប្រភព Diario Goal បានឲ្យដឹងថា មូលហេតុដែលនាំឲ្យ Gareth Bale មិនជាប់ក្នុងបញ្ជី Short list ៣០នាក់ចុងក្រោយ​របស់ FIFA នេះដែរ ដោយសារតែ កីឡាករវែលរូបនេះ បង្ហាញខ្លួន មិនបានល្អឡើយ​ កាលពីរដូវកាលមុន ដែល Bale ស៊ុតបានត្រឹម ៥គ្រាប់ប៉ុណ្ណោះ ឲ្យក្រុម Real Madrid ។

ម្យ៉ាងវិញទៀត ទម្រង់លេងរបស់ Bale បានធ្លាក់ចុះយ៉ាងខ្លាំង នៅមួយរយ:ចុងក្រោយនេះ ក្រោយពីកីឡាកររូបនេះ បានញាំញីដោយសាររបួសរយ:ពេលវែង កាលពីរដូវកាលមុន។ យ៉ាងណាក៍ដោយ សម្រាប់ការមិន​ជាប់ឈ្មោះ ក្នងបញ្ជី Short list ទាំង ៣០នាក់ចុងក្រោយនេះ ហាក់ដូចជាបង្ហាញឲ្យឃើញថា Bale កំពុងតែដើរថយក្រោយ ទៅរកភាពជាកីឡាករបាល់ទាត់ធម្មតា មិនមែនជាកីឡាករល្បីល្បាញដូចប៉ុន្មានឆ្នាំមុនឡើយ។

ដូច្នេះហើយ នៅឆ្នាំនេះ Gareth Bale ត្រូវតែព្យាយាម លេងឲ្យបានល្អ ដើម្បីធានាការជាប់ក្នុងបញ្ជី Short list របស់ FIFA និងឈានដល់ការប្រជែងពានរង្វាន់ Balon D’Or ផងដែរ។

មតិយោបល់