ផ្ទះ ព័ត៌មានកីឡា Courtios នៅតែ...

Courtios នៅតែចង់ផ្លាស់ទៅកាន់ Real Madrid

0

ថ្វីបើរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះ ជិតនឹងបញ្ចប់ទៅហើយក្តី មានកីឡាករ​មួយចំនួនអាចផ្លាស់ទៅកាន់ក្លិបថ្មី និងកីឡាករមួយចំនួនទៀតខកចិត្តយ៉ាងខ្លាំង ដែលមិនអាចផ្លាស់ទៅកាន់ក្លិបដែលរូបគេចង់ទៅ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា អ្នកចាំទី​ប៊ែលហ្ស៊ិក Thibaut Courtios នៅមិនទាន់អស់សង្ឃឹមឡើយ ក្នុងការផ្លាស់ទៅ​កាន់ក្រុមអធិរាជស Real Madrid ដរាបណា ទីផ្សារដោះដូរមិនទាន់បិទបញ្ចប់​នោះ។ ជាការពិតណាស់ Courtios នៅមិនទាន់បានចូលរួមហ្វឹកហាត់ជាមួយក្រុម​តោខៀវ Chelsea នៅឡើយទេ ចាប់តាំងពីបញ្ចប់ព្រឹត្តិការណ៍ World Cup រួចមក ពោលសូម្បីតែការប្រកួត Community Shield ជាមួយ Manchester City ថ្មីៗនេះ ក៍ Courtios មិនបានបង្ហាញខ្លួនដែរ។

ទាក់ទងនឹងបញ្ហានេះដែរ កើតឡើងដោយសារតែ អ្នកចាំទីរូបនេះ ត្រៀមខ្លួនផ្លាស់ទៅកាន់ក្រុម Real Madrid បើទោះបីជាពេលនេះ មិនទាន់មានការផ្លាស់ណាមួយក្តី តែ Courtios ជឿជាក់ថា វិនាទីចុងក្រោយ នៃការបិទទីផ្សារ គឺជាពេលវេលាមួយ ដែលរូបគេនឹងផ្លាស់ទៅកាន់ក្រុម Real Madrid ។

ដូច្នេះហើយ អ្នកចាំទី Thibaut Courtios នៅតែមានសង្ឃឹមក្នុងការផ្លាស់ទៅ​កាន់ក្រុម Real Madrid ដដែល បើទោះបីជាទីផ្សារជិតបញ្ចប់ហើយក្តី ក៍រូបគេ​នៅតែជឿជាក់យ៉ាងមុតមាំដែរ។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.