ព័ត៌មានកីឡា

Beckham ចូលរួមអបអរសាទរជ័យជំនះរបស់ Man Utd

អតីតតារាបាល់ទាត់ឆ្នើម David Beckham បានចូលរួមត្រេកអរយ៉ាងខ្លាំងជាមួយនឹងក្រុមបីសាចក្រហម Manchester United ដែលបានឈ្នះពាន Europa League លើកដំបូងរបស់ពួកគេ។

ខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេសវ័យ ៤២ ឆ្នាំ David Beckham បានផ្ញើសារជូនពរដល់ Man Utd ក្រោមការដឹកនាំរបស់លោក Jose Mourinho ដែលបាននាំយកពានអឺរ៉ុបមកឲ្យបីសាចក្រហមវិញ។ ថ្វីបើវាជាពានលំដាប់ទី ២ តែវាមានសារ:សំខាន់ខ្លាំងណាស់ចំពោះក្លិប និងកីឡាករទាំងអស់ដែលមានមហិច្ចតាចង់ឈ្នះពាននេះ។ តារាដ៍ឆ្នើមរូបនេះ បានប្រាប់ Goal ថា វាជារាត្រីដ៍ពិសេសសម្រាប់ បីសាចក្រហម តែវាក៍ជារាត្រីដ៍ពិសេសមួយសម្រាប់ទីក្រុង Manchester ទាំងមូល ក៍ដូចជាប្រទេសជាតិផងដែរ។

វាគឺជាព្រឹត្តិការណ៍ដ៍សំខាន់មួយ បន្ទាប់ពីការបន្ទុះគ្រាប់បែកពីរថ្ងៃមុន ដែលបានសម្លាប់មនុស្ស ២២ នាក់ និងរបួស ៦៤ នាក់ នៅទីក្រុង Manchester វានឹងក្លាយជាការអបអរសាទរថ្មី ជំនួសដល់ព្រឹត្តិការណ៍សោកនាដកម្ម របស់ប្រជាជនក្នុងទីក្រុងមួយនេះសារជាថ្មីឡើងវិញ។

មតិយោបល់