ព័ត៌មានកីឡា

គ្រាប់បាល់ដំបូងរបស់ Ronaldo នៅ Laliga ប្រៀបបានគ្រាប់បាល់មាស សម្រាប់ Real Madrid

ការខិតខំប្រឹងប្រែង ប៉ុន្មានប្រកួតកន្លងមកនេះ គឺិមិនខកបំណងឡើយ សម្រាប់កំពូលខ្សែប្រយុទ្ធអន្តជាតិ ព័រទុយហ្គាល់ Cristiano Ronaldo ដែលពេលនេះ កីឡាករដ៍ឆ្នើមរូបនេះ អាចរកគ្រាប់បាល់​ ឲ្យក្រុម Real Madrid បានសម្រេចហើយ។

Ronaldo ពិតជាខ្ញីចាស់កាន់តែហឹរមែន ដោយកីឡាកររូបនេះ នៅតែបន្តរកគ្រាប់បាល់ឲ្យក្រុម​ Real Madrid បានដដែល បើទោះបីជាអាយុកាន់តែចាស់ជាងមុនក៍ដោយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់គ្រាប់បាល់ របស់ Ronaldo នេះដែរ គឺ១គ្រាប់នេះ បានធ្វើឲ្យ Real Madrid ទទួលបាន ៣ពិន្ទុយ៉ាងប្រថិតប្រថោយ ពីក្រុមម្ចាស់ផ្ទះ Gatafe ក្នុងលទ្ធផលចប់ ៩០នាទីពេញ ២-១។ ខ្សែប្រយុទ្ធបារាំង Karim Benzema បានស៊ុត១គ្រាប់ឲ្យ​ក្រុម Real Madrid នាំមុខមុននៅនាទីទី ៣៩ ដែលធ្វើឲ្យ Real Madrid មានក្តីសង្ឃឹមយ៉ាងខ្លាំង។​

យ៉ាងណាវិញ ក្រុម ម្ចាស់ផ្ទះ​ Gatafe បានស៊ុតតាមស្មើមកវិញ នៅនាទីទី ៥៦ ដោយកីឡាករ Jorge Molina កាន់តែធ្វើឲ្យការប្រកួត ប្រកបដោយភាពតានតឹងយ៉ាងខ្លាំងរវាងក្រុមទាំង២​។ ក៍ប៉ុន្តែ នៅចុងម៉ោងនាទីទី ៨៥ ខ្សែប្រយុទ្ធដ៍ឆ្នើមលំដាប់​ពិភពលោក Cristiano Ronaldo បានស៊ុត១គ្រាប់យ៉ាងស្អាត ជួយឲ្យក្រុម Real Madrid យកឈ្នះក្រុម Gatafe ២-១ និងបន្តរក ៣ពិន្ទុ ដើម្បីប្រជែង ក្រុមកំពូលតារាង កុំឲ្យមានគម្លាតកាន់តែឆ្ងាយពេក។

ដូច្នេះហើយហើយ Cristiano Ronaldo អាចរកគ្រាប់បាល់ដំបូង នៅ Laliga រដូវកាលនេះហើយ ដែលគ្រាប់បាល់នេះ ក៍ជាគ្រាប់បាល់ ជួយក្រុម Real Madrid ឲ្យទទួលបាន ៣ពិន្ទុផងដែរ។

//www.youtube.com/watch?v=fQ5Y_r61QWw

មតិយោបល់