អាមេរិកៈ នាវាមុជទឹកអាមេរិកដើរដោយថាមពលនុយក្លេអ៊ែរ USS Michigan បានមកដល់កំពង់ផែប៊ូសាន របស់កូរ៉េខាងត្បូងហើយ ចំពេលដែលមានការកើនឡើងនៃភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ដោយអ្នកជំនាញយោធាលោក Dmitry Litovkin បាននិយាយថា គោលដៅរបស់នាវាមុជទឹកនេះ គឺដើម្បីដាក់សម្ពាធដ៏ខ្លាំងក្លាលើរបបដឹកនាំក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។
USS Michigan មានទម្ងន់ ១៨,០០០ តោន ត្រូវបានបំពាក់ដោយមីស៊ីលដ៏សក្ដានុពល Tomahawk ចំនួន ១៥៤ គ្រាប់ ដែលអាចបាញ់គោលដៅដល់ចម្ងាយប្រហែល ២២៥៣ គីទ្បូម៉ែត្រ។
សូមជំរាបថា វត្តមាននាវាចម្បាំង ដែលបំពាក់ដោយមីស៊ីល Tomahawk ជាច្រើនគ្រាប់ ចូលមកជិតកូរ៉េខាងជើងនេះ គឺកំពុងបង្កឲ្យមានការប្រកួតប្រជែង ផ្នែកសព្វាវុធដ៏ខ្លាំងក្លាមួយ នៅលើឧបទ្វីបកូរ៉េ៕
មតិយោបល់