ព័ត៌មានកីឡា

Alonso ដាក់គោលដៅជោគជ័យដូច Zidane

អតីតខ្សែបម្រើលំដាប់កំពូលរបស់ក្រុមហង្សក្រហម Liverpool, Real Madrid និង Bayern Munich កីឡាករ Xabi Alonso ត្រូវបានក្រុម Real Madrid សម្រេចតែងតាំងជាគ្រូបង្វឹកក្រុមថ្នាលយុវជនហើយ កាលពីប៉ុន្មានថ្ងៃមុននេះ។

ទាក់ទងទៅនឹងការក្លាយជាគ្រូបង្វឹករបស់ក្រុមយុវជន Real Madrid នេះដែរ កីឡាករដ៍ឆ្នើមរូបនេះ បានថ្លែងប្រាប់អ្នកសារពត៌មានថា៖ ការមកកាន់តួនាទី ជាគ្រូបហ្វឹកនេះ វាគឺជាការចាប់អាជីពថ្មីមួយ បន្ទាប់ពីកីឡាករបាល់ទាត់អាជីព។ Alonso បានឲ្យដឹងទៀតថា៖ ខ្ញុំមានបំណងចង់ធ្វើឲ្យបានដូច Zidane គាត់ពិតជាគំរូល្អមួយសម្រាប់ខ្ញុំ ព្រោះគាត់ធ្វើឲ្យ Real Madrid ជោគជ័យទាំង​ថ្នាលយុវជន រហូតដល់ឈុតធំ។

គួរបញ្ជាក់ផងដែរថា Xabi Alonso ធ្លាប់ជួយ Real Madrid ឲ្យទទួលបានជោគជ័យច្រើនកាលជាកីឡាករអាជីព ដូចទៅនឹង​ Zidane ដែរ ដែលជួយ Real Madrid កាលជាកីឡាករដូចគ្នា។ យ៉ាងណាក៍ដោយ Zidane បន្តជួយក្លិប ក្នុងនាមជាគ្រូបង្វឹកទៀត ស្របពេលដែល Alonso ទើបចាប់ផ្តើមអាជីពថ្មីនេះ។

ដូច្នេះហើយ គ្រូថ្មី Xabi Alonso ដាក់គោលដៅដឹកនាំថ្នាលយុវជន Real Madrid ឲ្យទទួលបានជោគជ័យ ដើម្បីឈានទៅរកការដឹកនាំឈុតធំ Real Madrid ឲ្យសម្រេចជោគជ័យធំ ដូចរាមច្បថ Zinedine Zidane ដែរ។

 

មតិយោបល់