ព័ត៌មានកីឡា

Guti ចង់មានឱកាសសាងសមទ្ធិផលដូច Zidane ដែរ

អតីតខ្សែបម្រើដ៍ឆ្នើមរបស់ក្រុម Real Madrid និងជាគ្រូបង្វឹកដែលទើបលាឈប់​ពីការដឹកនាំឈុត Real Madrid B លោក Guti ចង់មនឱកាសដឹកនាំ ក្រុម Real Madrid ក្រោយលោក Zidane លាលែងចេញពីតំណែងនេះ។

បើតាមការចុះផ្សយរបស់កាសែត AS ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្រុម Real Madrid បានដាក់គោលដៅ ក្នុងការជ្រើងរើសគ្រូថ្មី ៥រូប​មកជំនួសតំណែងលោក Zidane ដែលក្នុងនោះ ក៍មាន Guti ម្នាក់ផងដែរ។ ជាការពិតណាស់ Guti ទើបតែជួយក្រុម Real Madrid B ឲ្យឈ្នះពានប៉ុណ្ណោះ មុននឹងលោកលាលែង​ចេញ​ពីតួនាទី ដើម្បីស្រវ៉ាតួនាទីនៅក្លិបខ្ពស់ជាងនេះវិញ។ ក្នុងនោះដែរ ក្រោយការចាកចេញ របស់លោក Zidane ពីឈុតធំ Real Madrid ទៀតនោះ វាជារឿងកាន់តែល្អមួយ សម្រាប់អតីតកីឡាករដ៍ឆ្នើមរូបនេះ ក្នុងការចាប់ឱកាស​មកដឹកនាំក្រុមយក្សនៅតំបន់អឺរ៉ុបនេះវិញម្តង។

គួរបញ្ជាក់ផងដែរថា Real Madrid ហាក់ទទួលបានជោគជ័យខ្លាំង ក្រោមការដឹកនាំរបស់លោក Zinedine Zidane ដែលជាអតីតកីឡាកររបស់ក្លិប ច្រើនជាងគ្រូអាជីពផ្សេងៗទៀត ដែលធ្លាប់ដឹកនាំ Real Madrid កន្លងមក។ យ៉ាងណាវិញ Guti ក៍ជាអតីត កីឡាកររបស់ Real Madrid ផងដែរ ប្រសិនបើ Real Madrid ផ្តល់ឱកាសឲ្យ​ Guti ដឹកនំនោះ ប្រហែលជាពេលមួយដែល Guti អាចសាងសមទ្ធិផលដូច Zidane ដែរ។ ក៍ប៉ុន្តែ នេះគ្រាន់តែជាការរំពឹងទុកប៉ុណ្ណោះ ព្រោះថា Real Madrid នៅមិនទាន់សម្រចចិត្ត ក្នុងការជ្រើសរើសគ្រូថ្មីនៅឡើយ ប្រហែលជាត្រូវរង់ចាំចប់ World Cup សិនទើបក្លិបមួយនេះ សម្រេចចិត្តជាក្រោយ ឬយ៉ាងណានោះ។

តោះ! តើអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ ប្រសិនបើ Real Madrid ជ្រើសយក Guti ធ្វើជាគ្រូបង្វឹកថ្មីជំនួសតំណែង Zidane នោះ?

មតិយោបល់