ព័ត៌មានកីឡា

Real Madrid អាចលក់ James ទៅ Chelsea ដើម្បីយកCourtois មកវិញ

ក្លឹប Real Madrid ទំនងជាអាចលក់ James Rodriguez ឱ្យក្លឹប Chelsea ដើម្បីជាការដោះដូរយកអ្នកចាំទី Thibaut Courtois មកវិញ នៅរដូវក្ដៅខាងមុខនេះ។

លោក Jorge Mendes ភ្នាក់ងាររបស់ James បានបញ្ជាក់យ៉ាងច្បាស់ថាកីឡាកររូបនេះនឹងនៅជាមួយក្រុម Real Madrid រហូតដល់ចប់រដូវកាលនេះ បើទោះជាមានក្លឹបជាច្រើនចង់បានយ៉ាងណាក៏ដោយ។ ទន្ទឹមគ្នានេះដែរ ខ្សែបម្រើសញ្ជាតិកូឡុំប៊ីរូបនេះ អាចនឹងចាកចេញពីអេស្ប៉ាញទៅលេងនៅក្លឹបក្នុងប្រទេសអង់គ្លេសបាន ជាពិសេសក្រុម Chelsea តែម្ដង ប្រសិនបើមានការដោះដូររវាងក្លឹបទាំងពីរកើតឡើងមែន។

ការដោះដូរមួយនោះ គឺក្លឹបអធិរាជសរបស់អេស្ប៉ាញ ចង់បានអ្នកចាំទីដៃទីមួយរបស់ក្រុម Chelsea តែម្ដងនៅរដូវក្ដៅខាងមុខ ពោលគឺបន្ទាប់ពីពួកគេផុតបម្រាមរបស់ FIFA រឿងដោះដូរកីឡាករ។ ខណ:ដែល Chelsea វិញ ក៏នឹងបាន James ទៅវិញដូចគ្នា អំឡុងពេលនោះ។

James ជាអ្នកនិយាយខ្លួនឯងតែម្ដងក្រោយព្រឹត្តិការណ៍ FIFA Club World Cup ដោយរូបគេនឹងពិចារណាចាកចេញពី Real ដោយសារមិនបានចូលលេងជាញឹកញាប់ ខណ:ដែលអ្នកចាំទី Courtois វិញ ក៏មានបំណងទៅលេងនៅអេស្ប៉ាញដែរ៕

មតិយោបល់