ក្រោយពីទិញបានកីឡាករចំណូលថ្មី ជាបន្តបន្ទាប់រួចក្រុមយក្សអេស្ប៉ាញ Barcelona មានគម្រោងលក់ចេញកីឡាករមួយចំនួន ដើម្បីកុំឲ្យចង្អៀតតំណែងដែលកំពុងតែសម្បូរកីឡាករនោះ។
យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា ក្រុម Barcelona បានបដិសេធលក់ចេញកីឡាករ Rifinha ឲ្យក្រុម Inter Milan ក្នុងតម្លៃ ២៥លានអឺរ៉ូ។ ជាក់ស្តែងណាស់ បើទោះបីជា ក្រុមយក្សអេស្ប៉ាញមួយនេះ មានគម្រោងលក់ Rifinha ចេញក៍ដោយ ក៍ប៉ុន្តែតម្លៃត្រឹម ២៥លានអឺរ៉ូ ដែលក្រុម Inter Milan ឲ្យនេះ មិនសាកសមសម្រាប់ក្រុម Barcelona លក់ចេញកីឡាករអេស្ប៉ាញរូបនេះឡើយ។
ក្នុងនោះដែរ Barcelona ហាក់មិនខ្វល់សម្រាប់ Inter Milan បន្តទិញឬមិនទិញឡើយ ព្រោះថា ប្រសិនបើ Inter Milan អាចតល់តម្លៃមួយសមរម្យជាងនេះ ពោលអាចឈានដល់ ៣០-៤០ លានអឺរ៉ូនោះ ប្រហែលជាក្រុម Barcelona អាចផ្តល់ភ្លើងខៀវ ច្រើនជាងនេះ ខណៈក្លិបមួយចំនួនកំពុងតែចង់បាន Rifinha ផងដែរនោះ។ បើតាមប្រភពខាងលើដដែលបានឲ្យដឹងបន្ថែមទៀតថា Inter Milan កំពុងចង់បាន Rifinha យ៉ាងខ្លាំង ដែលតម្លៃដែលក្រុម Barcelona ទាមទារនោះ ក្រុមយក្សអ៊ីតាលីមួយនេះ នឹងពិចារណាសារជាថ្មីម្តងទៀត។
ដូច្នេះហើយ តម្លៃ ២៥លានអឺរ៉ូ ដែលក្រុម Inter Milan បានដាក់ទិញ Rifinha នោះ ត្រូវបានក្រុម Barcelona បដិសេធ មិនព្រមលក់ឡើយ។
មតិយោបល់