តាមរយៈសេវាកម្ម iCloud ក្រុមហ៊ុន Apple បានផ្តល់ភាពកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់ iOS Devices របស់ខ្លួន នូវមធ្យោបាយទាញយកកម្មវិធីមិនគិតថ្លៃ និងគិតថ្លៃដែលខ្លួនបានទិញ ឬទាញយកពី App Store និងត្រូវបានលប់បាត់មកវិញ ដោយស៊េរី។ ដើម្បីធ្វើដូចនេះ លោកអ្នកអាចអនុវត្តតាមជំហានខាងក្រោម៖
លក្ខខណ្ឌអនុវត្ត៖
– iPhone ឬ iPad ត្រូវមានគណនី iCloud ផ្ទាល់ខ្លួនមួយ
– iPhone ឬ iPad ត្រូវភ្ជាប់ដំណើរការអិុនធើណែត
– iPhone ឬ iPad ត្រូវដើរដោយ iOS 10 ឡើង
របៀបអនុវត្ត៖
– បើកដំណើរការកម្មវិធី App Store លើ Home Screen
– ចុចលើរូបតាង Profile របស់លោកអ្នកនៅជ្រុងខាងលើផ្នែកខាងស្តាំផ្ទាំងកម្មវិធី
– ចុចលើ Purchased -> My Purchases
– ចុចលើមឺនុយ “Not on This iPhone” នៅផ្ទាំងកម្មវិធីខាងលើ
– ស្វែងរកកម្មវិធី ឬ App ដែលលោកអ្នកបានលុប និងចង់បញ្ចូលឡើងវិញ ហើយជ្រើសយករូបតាង Cloud (រូបដុំពពក) នៅខាងស្តាំកម្មវិធីនោះ ហើយវានឹងចាប់ផ្តើមដំណើរការទាញយក និងបញ្ចូលឡើងវិញភ្លាមៗតែម្តង។
បញ្ជាក់ៈ លោកអ្នកក៏អាចស្វែងរកកម្មវិធីដែលបានលុបបាត់ដើម្បីបញ្ចូលវាឡើងវិញតាមរយៈប្រអប់ Search ក្នុងកម្មវិធី App Store បានផងដែរ៕
មតិយោបល់