ក្រុមជើងខ្លាំងអ៊ីតាលី Juventus បានយកឈ្នះទាំងវេទនា លើក្រុមអ្នកមានបារាំង Paris Saint Germain ៣-២ នាជំនួបលើកទី២ International Champion Cup ។
នេះគឺជាជ័យជម្នះលើកទី១ របស់ក្រុម Juventus ក្រោយពីចាញ់ Barcelona កាលពីប្រកួតមុន ២-១ ។ ជ័យជម្នះយ៉ាងប្រថិតប្រថោយ ៣-២ លើក្រុម Paris Saint Germain នេះ មិនមែនជារឿងងាយស្រួលឡើយ ព្រោះថា ក្រុម PSG បានវាយលុកយ៉ាងខ្លាំង នៅចុងម៉ោងនេះ ដែលធ្វើឲ្យ Juventus ប៊ិះរបូតបាល់ ម្តងៗដែរ។
ជាក់ស្តែងណាស់ ក្រុម Juventus នាំមុខមុនក្នុងតង់ទី ១ដោយការស៊ុតរបស់ខ្សែប្រយុទ្ធឆ្នើម Gonzalo Higuain នៅនាទីទី ៤៥ ចុងតង់ទី១ តែត្រូវបានតាមស្មើមកវិញនៅនាទីទី ៥៣ ដោយកីឡាករ Guedes។ យ៉ាងណាវិញ ខ្សែបម្រើអ៊ីតាលី វ័យចំណាស់ Marchisio បាននាំឲ្យ Juventus នាំមុខជាថ្មីម្តងទៀត នៅនាទីទី ៦២ ក៍ប៉ុន្តែ កីឡាករ Pastore បានរកគ្រាប់បាល់ឲ្យក្រុម PSG តាមស្មើវិញនៅនាទីទី ៨០ ដែលធ្វើឲ្យការប្រកួតកាន់តែតានតឹងឡើង។
អ្វីជារឿង ហួសចិត្តនោះ គឺនៅនាទីទី ៨៩ ទៅហើយ ខ្សែការពារ PSG បានបង្កកំហុស នៅក្នុងតំបន់ ១១ម៉ែត្រ ជាហេតុធ្វើឲ្យ ខ្សែបម្រើ Marchisio រកគ្រាប់បាល់ ១គ្រាប់ទៀត ជាគ្រាប់ជ័យជម្នះលើក្រុម Paris Saint Germain ៣-២។
តោះមកទស្សនា ការប្រកួតយ៉ាងជក់ចិត្តរវាងក្រុម Paris Saint Germain និងក្រុម Juventus ខាងក្រោមនេះ៖
https://www.youtube.com/watch?v=ihXGX_XVpzE
មតិយោបល់