កូរ៉េៈ កងទ័ពជើងទឹកអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នារយៈពេល៥ ថ្ងៃ ជាប្រភេទសមយុទ្ធមួយ ដែលពីមុនធ្លាប់ត្រូវបានកូរ៉េខាងជើង ធ្វើការឆ្លើយតបទៅវិញ ជាមួយការបាញ់សាកល្បងមីស៊ីលផ្លោង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។
មេបញ្ជាការកងនាវាទី៧ នៃកងទ័ពជើងទឹកអាមេរិក បាននិយាយថា នាវាពិឃាដបំពាក់ដោយគ្រាប់មីស៊ីល USS Stetham នាវាចម្បាំង USS Mustin រួមទាំង USS Ronald Reagan របស់អាមេរិក នឹងចូលរួមជាមួយនាវាកូរ៉េខាងត្បូងជាច្រើនគ្រឿង ដើម្បីប្រតិបត្តិការធ្វើសមយុទ្ធ នៅក្នុងដែនទឹកសមុទ្រ។
ដោយតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប បានរាយការណ៍ថា សមយុទ្ធនេះ ត្រូវបានគេគ្រោងនឹងធ្វើទ្បើង ចាប់ថ្ងៃចន្ទរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ទាំងនៅក្នុងសមុទ្រលឿង និងសមុទ្ររបស់ប្រទេសជប៉ុន៕
មតិយោបល់