ភ្នំពេញៈ មានករណីអគ្គិភ័យមួយបានឆាបឆេះហាង អេស ធី ស៊ី កំព្យូទ័រ មួយកន្លែងយ៉ាងសន្ធោសន្ធៅ ឆក់យកជីវិតមនុស្ស៤នាក់យ៉ាងរន្ធត់បំផុត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៣បេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៧០ ក្រុម២៤២បេ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ព្រហ្ម ស្រ៊ុន ភេទប្រុស អាយុ៦៧ឆ្នាំ ហើយផ្ទះដែលឆាបឆេះនេះជាប្រភេទផ្ទះល្វែង ទំហំ៥គុណ១៦ម៉ែត្រ បណ្តាលឲ្យកម្លាំងពន្លត់អគ្គិភ័យម្នាក់ របួសក្នុងការចុះអន្តរាគមន៍បាញ់ពន្លត់ និងបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់នៅនឹងកន្លែង ។
ក្នុងនោះដែរ អគ្គិភ័យនេះបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន១២គ្រឿង ប្រេីប្រាស់ទឹកអស់២០ឡាន ស្មេីនឹង៨០ម៉ែត្រគូប និងមានរថយន្តជំនួយពី ក្រុមហ៊ុន OCIC កោះពេជ្រ ចំនួន៤ គ្រឿង តែមិនបានប្រើប្រាស់ទឹកនោះទេ រហូតនៅម៉ោង១២និង៣០នាទីយប់ថ្ងៃដដែលទើបរលត់ទៅវិញ។
បញ្ជាក់បន្ថែមថា ចំពោះមូលហេតុនៃការឆាបឆេះនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត៕
https://youtu.be/6KIBhqHJO-c
មតិយោបល់