ក្រុមបាល់ទាត់ Manchester City បានបន្តរក ៣ពិន្ទុ ក្នុងការប្រកួតលើកទី៣ នៅ Champion League ក្រោយពីយកឈ្នះក្រុមជើងខ្លាំង អ៊ីតាលី Napoli ក្នុងលទ្ធផល ២-១ ។
ក្នុងនោះដែរ អ្នកចាំទីប្រេស៊ីល Ederson Moraes របស់ក្រុម Manchester City ធ្វើបានយ៉ាងល្អ ដោយរក្សាសំណាញ់ទីបាន ១គ្រាប់ ក្នុងចំណោមការស៊ុតបាល់ ១១ម៉ែត្រ ២លើករបស់ក្រុម Napoli ។ ជាក់ស្តែងណាស់ ការប្រកួតទើបតែចាប់ផ្តើមបាន ៨នាទីប៉ុណ្ណោះ ខ្សែប្រយុទ្ធ Raheem Sterling បានស៊ុត ១គ្រាប់ឲ្យក្រុម Man City នាំមុខមុន ខណៈ ប៉ុន្មាននាទីបន្ទាប់ ពោលនៅនាទីទី ១៣ Gabriel Jesus បានបន្ថែម ១គ្រាប់ទៀត នាំុខ ២-០ លើក្រុម Napoli ។ ក៍ប៉ុន្តែ នៅនាទីទី៣៨ កីឡាករ Dries Metens របស់ Napoli មានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រ តែធ្វើមិនបានសម្រេចឡើយ ដោយត្រូវបានអ្នកចាំទី Ederson អាចសង្គ្រោះបាល់នេះបាន។ យ៉ាងណាវិញ នៅនាទីទី៧៣ ក្រុម Napoli មានឱកាសស៊ុតបាល់ ១១ម៉ែត្រម្តងទៀត ដែលលើកនេះ កីឡាករ Amadou Dirwara បានស៊ុតបញ្ចូលទីបានសម្រេច ខណៈ Ederson ចេញត្រូវដែរ តែចាប់មិនបាន។
ដូច្នេះហើយ បញ្ចប់ការប្រកួតក្រុម Manchester City បានយកឈ្នះលើក្រុម Napoli ក្នុងលទ្ធផល ២-១ បន្តឈរលើកំពូលតារាងដដែល ស្របពេលដែល អ្នកចាំទីប្រេស៊ីល Ederson Moraes ជាអ្នករក្សាសំណាញ់ទីបានយ៉ាងល្អ ដែលធ្វើឲ្យក្រុម Manchester City ទទួលបាន ៣ពិន្ទុ ក្នុងការប្រកួតដ៍សំខាន់មួយនេះ។
https://www.youtube.com/watch?v=WRF-EIhwRBY
មតិយោបល់