ហ្វីលីពីនៈ បន្ទាប់ពីប្រធានាធិបតីលោក Rodrigo Duterte បានប្រកាសថា ទីក្រុងម៉ារ៉ាវី ត្រូវបានកងកម្លាំងរដ្ឋាភិបាល រំដោះពីពួក្រុមភេរវករបានទាំងស្រុង បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល ៥ខែ ជាមួយក្រុមសកម្មប្រយុទ្ធ ដែលស្មោះត្រង់និងក្រុមរដ្ឋអ៊ីស្លាម។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ ១៨ ខែតុលា ឆ្នាំ២០១៧។
សេចក្ដីប្រកាសរបស់លោក Duterte បានធ្វើទ្បើងនៅក្នុងសុន្ទរកថាមួយ ទៅកាន់កងទ័ពនៅទីក្រុងម៉ាវីវី ដែលជាកន្លែងពួកគេបានប៉ះទង្គិចគ្នា ជាមួយក្រុមសកម្មប្រយុទ្ធ ដោយបានសម្លាប់មនុស្សជាង ១,០០០ នាក់ និងជម្លៀសប្រជាជនចំនួន ៤០០,០០០ នាក់។
តាមប្រភពពីយោធា បានបញ្ជាក់ផងដែរថា សង្គ្រាមនឹងនៅតែបន្តទៅទៀត ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធចំនួន ៣០ នាក់ ដែលនៅសេសសល់ក្នុងទីក្រុង ខណៈមានចំណាប់ខ្មាំង ២០ នាក់ កំពុងស្ថិតក្នុងតំបន់ជម្លោះ៕
មតិយោបល់