នៅក្នុងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ដំណាក់កាលទី៤ ជើងទី២ ដោយក្រុមម្ចាស់ផ្ទះ ខេត្តកំពត បានបរាជ័យក្រោមថ្វីជើង ព្រះខ័នរាជស្វាយរៀង ២ទល់៦ មុននេះបន្តិច នាកីឡដ្ឋានខេត្តកំពត។
គ្រាប់បាល់ ២គ្រាប់ របស់ក្រុមម្ចាស់ផ្ទះរកបាន ដោយកីឡាករ ក្លូត វិទូ នៅនាទី ៤៣ នឹងមួយគ្រាប់ចុងក្រោយរកបាននៅនាទី ៨៧ ដោយកីឡាករ លី ណាសៀត ខណៈដែល ៦គ្រាប់របស់ក្រុមភ្ញៀវ រកបានដោយខ្សែបម្រើប្រយុទ្ធជម្រើសជាតិ ប្រាក់ មន្នីឧត្តម ៣គ្រាប់ម្នាក់ឯង ក្នុងនាទី ៤, ៥៤(p) នឹង ៥៦ ខ្សែបម្រើ ហ៊ួយ ផល្លីន នៅនាទី ២៣ កីឡាករវ័យក្មេង គន្ធា រ៉ាវណ្ណ នាទី ២៦ នឹងនេន សុធារ័ត្ន នៅនាទី ៨៦ ម្នាក់មួយគ្រាប់។ សរុបលទ្ធផលទាំងពីរជើង ព្រះខ័នរាជស្វាយរៀង ១៤-២ ខេត្តកំពត។
សូមជំរាបជូនថា ព្រះខ័នរាជស្វាយរៀង នឹងត្រូវឡើងទៅជួប ក្រសួងការពារជាតិ ក្នុងជំនួបដំណាក់កាលទី៥ ជាបន្តទៀត៕
មតិយោបល់