អតីតគ្រូបង្វឹកលោក Pim Verbeek បានលើកឡើងពីផលលំបាករបស់ក្រុមបាល់ទាត់ជម្រើសជាតិអូស្រ្តាលី ដែលត្រូវធ្វើដំណើរទៅកាន់ប្រទេស ហុងឌូរ៉ាស សម្រាប់ការប្រកួតជើងទី១ នៃវគ្គជម្រុះ World Cup របស់ពួកគេនៅថ្ងៃទី ១០ ខែវិច្ឆិកា។
លោក Verbeek ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្រុមជម្រើសជាតិអូមែន(Oman) បានប្រាប់ថា៖ «ក្រុមជម្រើសជាតិអូស្រ្តាលី នឹងមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង ចំពោះកន្លែងជាច្រើនដែលពួកគេធ្លាប់បានប្រកួត»។ “ការធ្វើដំណើរដ៏វែងឆ្ងាយ ពួកគេប្រហែលជាត្រូវហោះហើរទៅកាន់ទីក្រុងម៉ៃមី (Miami) ហើយបន្ទាប់មកធ្វើដំណើរទៅប្រទេសហុងឌូរ៉ាស។ បន្ទាប់មកពួកគេត្រូវត្រលប់មកវិញដូច្នេះវានឹងក្លាយជាការប្រកួតប្រជែងដ៏លំបាកមួយដោយគ្មានពេលវេលាទេសម្រាប់ការរៀបចំក្រុម ពីព្រោះចម្ងាយឆ្ងាយ វានឹងក្លាយជាការលំបាកដល់ពួកគេ”។
ក្រុមបាល់ទាត់អូស្ត្រាលី បានឡើងមកលេងវគ្គជម្រុះនៃការប្រកួត World Cup នេះក្រោយពីបានឈ្នះ ស៊ីរី ក្នុងការប្រកួតជម្រុះប្រចាំទ្វីបអាស៊ី កាលពីសប្តាហ៍មុន។ ប្រកួតជើងទីពីរ ទល់នឹង ហុងឌូរ៉ាស ត្រូវលេងនៅឯកីឡដ្ឋានអូឡាំពិក នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី វិញនៅថ្ងៃទី ១៥ ខែវិច្ឆិកា៕
មតិយោបល់