ព័ត៌មានកីឡា

អ្នកចាត់ការទូទៅក្លិបថា Pogba សាកសមនឹងតម្លៃខ្លួននេះ

លោក Jose Mourinho អ្នកចាត់ការទូទៅ របស់ក្រុមបីសាចក្រហម Manchester United បាននិយាយថា តម្លៃខ្លួននៃការផ្ទេរខ្សែបម្រើ Paul Pogba មកកាន់ក្លិប គឺវាសាកសមបំផុតហើយ។

ជាការពិតណាស់ នៅក្នុងការផ្ទេរ Pogba មកកាន់បីសាចក្រហម Manchester United ពិតជាតម្លៃខ្លួនដ៍ខ្ពស់មួយក្នុងប្រវត្តិសាស្ត្រ Premire League មិនតែប៉ុណ្ណោះ មានការលេចលឺពត៌មានជាច្រើនទាក់ទងនឹងទម្រង់លេងមិនល្អរបស់កីឡាករបារាំងរូបនេះនាពេលកន្លងមក។

ក៍ប៉ុន្តែ ក្រោយពីឈ្នះពាន Europa League កាលពីពេលថ្មីៗនេះ លោក Jose Mouronho បាននិយាយថា Pogba ពិតជាសមនឹងតម្លៃខ្លួនដ៍ខ្ពស់នេះណាស់។ ការនិយាយបែបនេះ ក្រោយពេលដែល Pogba អាចរកបាន ១ គ្រាប់ ក្នុងការប្រកួតផ្តាច់ព្រ័ត្រជាមួយ Ajax និងការលេងយ៉ាងល្អនៅក្នុងការប្រកួតនេះ។

Pogba មានសមត្ថភាពល្អ​ កាយសប្បទាមាំមួន ជាពិសេសនោះគឺការបោះបាល់វែង យ៉ាងល្អមិនចាញ់រៀមច្បង Xabi Alonso ឡើយ។ នេះគឺជាសម្តីដែលលោក Jose Mourinho ផ្តល់បទសំភាសន៍ដល់ Express News។

មតិយោបល់