Post News Media ព័ត៌មានកីឡា Buffon នឹងក្ល...

Buffon នឹងក្លាយជាសមាជិកថ្មី របស់ PSG នៅថ្ងៃច័ន្ទនេះ

បន្ទាប់ពីសម្រេចចិត្តចាកចេញពីក្រុមសេះបង្កង់ Juventus អ្នកចាំទីវ័យ ៤០ឆ្នាំ​អ៊ីតាលី Gianluigi Buffon ត្រៀមខ្លួនក្នុងការក្លាយជាសមាជិកថ្មី របស់ក្រុម Paris Saint Germain នៅថ្ងៃច័ន្ទ សប្តាហ៍ក្រោយនេះ។

បើតាមការចុះផ្សាយរបស់ Le Parisien ពីប្រទេសបារាំងបានឲ្យដឹងថា អ្នកចាំទីដៃស្អិតវ័យចំណាស់ Gianluigi Buffon បានពិនិត្យសុខភាពរួចរាល់​ហើយ រង់ចាំតែថ្ងៃធ្វើសន្និសិទសារពត៌មានប្រកាសជាផ្លូវការណ៍ប៉ុណ្ណោះ។ ប្រភពខាងលើដដែលនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រុម Paris Saint Germain នឹងធ្វើការបង្ហាញខ្លួនសមាជិកថ្មី Gianluigi Buffon នៅថ្ងៃច័ន្ទខាងមុខនេះ ដែលនេះបង្ហាញឲ្យឃើញថា Buffon បានយល់ព្រមផ្លាស់​ទៅកាន់ក្លិបសេដ្ឋីបារាំងមួយនេះហើយ។ គួរបញ្ជាក់ផងដែរថា Gianluigi Buffon បានសម្រេចចិត្តចាកចេញពីក្រុមសេះបង្កង់ Juventus ក្រោយពីបញ្ចប់រដូវកាល​ចុងក្រោយ ឈ្នះពានអ៊ីតាលី ទាំង២ ដោយយល់ព្រមមកលេងឲ្យក្រុម Paris Saint Germain គ្មានតម្លៃខ្លួនឡើយ។

ដូច្នេះហើយ ដើមសប្តាហ៍ក្រោយនេះ អ្នកចាំទីអ៊ីតាលី វ័យ៤០ឆ្នាំ Gianluigi Buffon នឹងក្លាយជាសមាជិកថ្មី របស់ក្រុម Paris Saint Germain ជាក់ជាមិន​ខានឡើយ។

Loading...