ព័ត៌មានកីឡា

Mbappe និង Cavani ស៊ុតដាច់ជើងចោលឲ្យ PSG

ក្រុម Paris Saint Germain នៅតែរក្សាទម្រង់លេងបានយ៉ាងល្អ បើទោះបីជាអវត្តមានខ្សែប្រយុទ្ធប្រេស៊ីល Neymar ក៍ដោយ ក៍ក្រុចំណាយលុយច្រើនមួយនេះ នៅតែបន្តយក​ឈ្នះការប្រកួតយប់មិញដដែល។

Paris Saint Germain នៅតែរក្សាតំណែងកំពូលតារាង ប្រកបដោយសុវត្ថិភាព ក្រោយពីយកឈ្នះក្រុម Angers ក្នុងលទ្ធផល ៥-០ ។ ក្នុងនោះដែរខ្សែប្រយុទ្ធសំខាន់ៗ របស់ Paris Saint Germain សុទ្ធសឹងតែធ្វើបានយ៉ាងល្អ ជាពិសេសនោះគឺ Edinson Cavani និង Kylian Mbappe ។ ជាក់ស្តែងណាស់ Kylian Mbappe អាចរកបាន ២គ្រាប់ ក្នុង១ប្រកួតលើកដំបូងហើយឲ្យក្លិបថ្មី Paris Saint Germain ដោយកីឡាករវ័យក្មេងបារាំងរូបនេះ ស៊ុតបាន នៅនាទីទី៥ និងនាទីទី៨៤ ។ ចំណែកខ្សែប្រយុទ្ធ Edinson Cavani វិញ បើទោះបីជាមិនច្បាស់ពីអនាគត់ក្តៅ តែកីឡាករអ៊ុយរ៉ាហ្គាយ​រូបនេះ អាចស៊ុតបាន ២គ្រាប់ដដែល ដោយស៊ុតបាននៅនាទីទី៣០ និងនាទីទី៦០ រីឯ១គ្រាប់រកបានដោយខ្សែបម្រើប្រយុទ្ធអាឡឺម៉ង់ Julian Draxler នៅនាទីទី១៤។ ដូច្នេះហើយ ក្រុម Paris Saint Germain បានបន្តទៅយក៣ពិន្ទុលើក្រុម Angers ដោយយកឈ្នះយ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-០ ដើម្បីបន្តរក្សាំណែងកំពូលតារាង ជាបន្តទៀត។

យ៉ាងណាវិញ ក្នុងការប្រកួតនេះ មិនមានវត្តមានរបស់​ខ្សែប្រយុទ្ធចំនូលថ្មី Neymar ឡើយ ព្រោះថា កីឡាករប្រេស៊ីលរូបនេះ ទទួលបានកាតក្រហម កាលពីសប្តាហ៍មុន ក្នុងជំនួបជាមួយក្រុមខ្លាំង Marseille ។ ក៍ប៉ុន្តែ Paris Saint Germain នៅតែធ្វើបានយ៉ាងល្អ ដោយបំបាក់មិនទុកុខដល់ក្រុមម្ចាស់ផ្ទះ Angers ឡើយ ក្នុងលទ្ធផល ៥-០ ដែលតួឯក Cavani, Mbappe និង Drexler ជាអ្នកសម្រេចគ្រាប់បាល់ទាំង៥គ្រាប់នេះ។

//www.youtube.com/watch?v=CE8AuvVJYW0

មតិយោបល់