ព័ត៌មានកីឡា

អ្នកគាំទ្រកម្ពុជាមិនពេញចិត្តពេលឃើញ ចាន់ វឌ្ឍនាកា ប្តូចូលនៅនាទី ៨៦

អ្នកគាំទ្រកម្ពុជាមានការខឹងសម្បារយ៉ាងខ្លាំងក្រោយពី ចាន់ វឌ្ឍនាកា បានលេងត្រឹមតែ ៥ នាទី នៅក្នុងការប្រកួតដំបូងរបស់គាត់សម្រាប់ក្រុម Fujieda MYFC របស់ J3 League កាលពីថ្ងៃអាទិត្យ។

ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Sagamihara FC ខ្សែប្រយុទ្ធ Vathanaka ត្រូវបានគេដាក់ឈ្មោះនៅក្នុងខ្សែប្រយុទ្ធរបស់ក្លិប Fujieda MYFC តែបានត្រឹមនៅជាកីឡាករបម្រុង នឹងទើបផ្លាស់ប្តូចូលនៅនាទីទី ៨៦ ទៅហើយ។ ដូច្នេះទើបភាគច្រើននៃអ្នកគាំទ្រកម្ពុជាបានខឹងនឹងមិនពេញចិត្តជាមួយ Fujieda MYFC ហើយបានចាប់ផ្តើមបញ្ចេញមតិនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម(Facebook) ដោយភាគច្រើននៃពួកគេបានស្នើសុំឱ្យគាត់ត្រលប់មកកម្ពុជាវិញ។

ទោះជាយ៉ាងណាប្រាំបីខែបន្ទាប់ពីការមកដល់របស់គាត់ខ្សែបម្រើវ័យ ២៣ ឆ្នាំរូបនេះ ទើបបានបង្ហាញខ្លួន នៅក្នុងការប្រកួតលីគជប៉ុននេះបានត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ ទើបអ្នកគាំទ្របាល់ទាត់នៅកម្ពុជាកំពុងស្នើសុំឱ្យគាត់ត្រលប់មកស្រុកវិញ៕

មតិយោបល់