ព័ត៌មានកីឡា

មឿន សុភា និង​ សេន ប៊ុនថេន ឈ្នះដូចគ្នាខណៈ ឡៅ ចន្ទ្រា ចាញ់ដោយសារវាយខុសបច្ចេកទេស

 

កីឡាករប្រដាល់ ៣រូប របស់កម្ពុជាបានធ្វើតំណើរទៅប្រកួតដណ្តើមខ្សែក្រវ៉ាត់មិត្តភាពអន្តរជាតិនៅប្រទេសបារាំង ដោយកីឡាករ​ មឿន សុភា និង​ សេន ប៊ុនថេន ឈ្នះដូចគ្នាខណៈ ឡៅ ចន្ទ្រា ចាញ់ដោយសារវាយខុសបច្ចេកទេស ។

ការប្រកួតនេះធ្វើឡើងតាំងពីរថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៧ មក ក្នុងប្រទេសបារាំង កីឡាករកម្តាប់ដៃដែក មឿន សុភា និង សេន ប៊ុនថេន បានផ្លួលកីឡាករម្ចាស់ផ្ទះ ដណ្តើមបានខ្សែក្រវ៉ាត់ម្នាក់១ ស្របពេលដែល ឡៅ ចន្ទ្រា បានត្រូវបានចៅក្រមកាត់សេចក្ដីឲ្យចាញ់ បន្ទាប់ពីបំពានលក្ខន្តិកៈដោយវាយមួយកែងបណ្ដាលឲ្យកីឡាករបារាំងបែកចិញ្ចើម ក្រោយស្នួរជួងទឹកទី៣ ជាហេតុខកខានក្រសោបយកខ្សែក្រវាត់ក្នុងការបង្ហាញខ្លួនលើកដំបូងលើទឹកដីបស្ចិមប្រទេសមួយនេះ។

អ្នកលេងគុនខ្មែរទាំង ៣រូប បានវិលត្រលប់មកមាតុភូមិវិញកាលពីល្ងាចថ្ងៃអង្គារ ទី០៩ ខែឧសភា ម្សិលមិញនេះ ជាមួយខ្សែក្រវ៉ាត់ ២គ្រឿងពីប្រទេសបារាំង៕

មតិយោបល់