ទឹកដោះគោយ៉ាអួ ត្រូវបានគេទទួលស្គាល់ថា ជាគ្រឿងផ្សំថែរក្សាស្បែកតាមបែបធម្មជាតិដ៏មានតម្លៃបំផុត ព្រោះវាអាចព្យាបាលបញ្ហាស្បែកគ្រប់ប្រភេទ។ ប្រភពវីតាមីនC កាល់ស្យូម និងអាស៊ីតឡាក់ទិក នៅក្នុងទឹកដោះគោយ៉ាអួ មានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការផ្លាស់ប្តូរស្បែកឲ្យមានភាពទាក់ទាញឡើងវិញ។ ជាពិសេសបញ្ហាមុន នៅលើផ្ទៃមុខក៏ទឹកដោះគោយ៉ាអួ អាចកម្ចាត់បានដែរ ហើយផ្ទៃមុខរបស់អ្នកនឹងត្រឡប់មករកភាពស្រស់ស្អាតយ៉ាងឆាប់បំផុត។
ធាតុផ្សំ៖
- ទឹកដោះគោយ៉ាអួ ១ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ កន្លះស្លាបព្រាកាហ្វេ
របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងពីរមុខនេះបញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយតែមួយ។
២.លាបឲ្យសព្វពេញផ្ទៃមុខ ដោយធ្វើការម៉ាស្សាថ្នមៗ។
៣.ទុកឲ្យល្បាយធ្វើសកម្មភាពរយៈពេល ១៥ទៅ២០នាទី។
៤.បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។
៥.អនុវត្តជារៀងរាល់ល្ងាច ក្នុងរយៈពេលមួយសប្តាហ៍អ្នកនឹងឃើញផ្ទៃមុខមានភាពល្អប្រសើរជាងមុន៕
ប្រភព៖ boldsky
មតិយោបល់