ក្រុមយក្សអ៊ីតាលី Inter Milan ពិតជាធ្វើបានយ៉ាងល្អ នៅរដូវកាលនេះ ដោយមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ ក្នុងការប្រកួត ១០លើកកន្លងមក ខណៈពេលនេះ Inter កំពុងឡើងឈរ កំពូលតារាងបណ្តោះអាសន្ន។
អ្វីដែលអ្នកគាំទ្រ Inter Milan រង់ចាំនោះ គឺចង់ឃើញក្រុមយក្សអ៊ីតាលីមួយនេះ វិលទៅរកភាពខ្លាំងឡើងវិញ ដូចកាលពី ៥-៦ឆ្នាំមុននោះ បានក្លាយជាការពិតហើយ។ ជាក់ស្តែងណាស់ ក្រុម Inter Milan បន្តយកឈ្នះក្រុម Sampdoria ក្នុងលទ្ធផល ៣-២ នៅសប្តាហ៍ទី១០ នេះ ដែលបង្ហាញឲ្យឃើញថា Inter មិនទាន់លេងចាញ់១ប្រកួតនៅឡើយទេ ក្នុងរដូវកាលថ្មីនេះ។ ១០ប្រកួតកន្លងមក Inter Milan ឈ្នះ ៨ប្រកួតនឹងស្មើ២ប្រកួត ខណៈការប្រកួតមុននោះ ពួកគេអាចទប់ស្មើក្រុមជើងខ្លាំង Napoli បានក្នុងលទ្ធផល ០-០ ។
ងាកមកមើលការប្រកួតយប់មិញនេះវិញ Inter Milan បានយកឈ្នះ ៣-២ លើក្រុម Sampdoria ដែល៣គ្រាប់របស់ក្រុម Inter រកបានដោយកីឡាករ Milan Skriniar នៅនាទីទី១៨ និងខ្សែប្រយុទ្ធ Mauro Icardi ២គ្រាប់ នៅនាទីទី៣២ និង ៥៤ ខណៈ ២គ្រាប់វាយបកមកវិញ របស់ក្រុម Sampdoria រកបានដោយកីឡាករ Dawid Kownacki នៅនាទីទី ៦៤ និងកីឡាករ Fabio Quagliarella នៅនាទីទី ៨៥។
ដូច្នេះហើយ ក្រុម Inter Milan បានឡើងទៅឈរកំពូល តារាងបណ្តោះអាសន្ន ដោយមាន ២៦ ពិន្ទុ តាមពីក្រោយដោយក្រុម Napoli មាន ២៥ពិន្ទុ តែនៅសល់ ១ប្រកួតក្នុងដៃ យប់នេះ។


https://www.youtube.com/watch?v=o74JSPwJRAo
មតិយោបល់