ភ្នំពេញៈ ករណីគ្រោះចរាចរណ៍រវាងរថយន្តស៊េរីទំនើបម៉ាកAudiពន្លះគ្នាជាមួយរថយន្តហ៊ីយ៉ានដាយ បង្កឲ្យកកស្ទះចរាចរណ៍មួយសន្ទុះធំដោយសារតែភាគីទាំងសងខាងប្រកែករកត្រូវរៀងខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ភូមិធ្នាត សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហ៊ីយ៉ានដាយ ពណ៌ស លាយក្រហម ពាក់ស្លាកលេខ បន្ទាយមានជ័យ3A-0977 បើកបរពីទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកAudi ពណ៌ខ្មៅ១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ2AR-8115បើកបរដោយជនជាតិចិន ធ្វើដំណើរស្របទិសគ្នាវ៉ារថយន្តខាងលើតែវ៉ាមិនផុត ក៏បានប៉ះជាមួយកង់មុខខាងស្តាំធ្វើអោយរថយន្តហ៊ីយ៉ានដាយប៉ះកង់មុខទៅមុខលែងរួច។
ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌមានជ័យបានចុះមកធ្វើការវាស់វែងដើម្បីយករថយន្តទាំង២គ្រឿងអែបខាងនិងបញ្ជៀសកុំអោយកកស្ទះចរាចរណ៍។
ក្រោយមកខាងភាគីរថយន្តហ៊ីយ៉ានដាយបានសងថ្លៃខូចខាតរថយន្តAudiដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕
https://youtu.be/o-EhfH4HNo0
មតិយោបល់