ព័ត៌មានកីឡា

ខ្សែប្រយុទ្ធឆ្នើមក្រុម Bali United បានចុះកុងត្រា ២ ឆ្នាំជាមួយ Suphanburi FC

ខ្សែបម្រើកំពូលរបស់ Bali United កីឡាករ Sylvano Comvalius បានបញ្ជាក់ពីការចុះហត្ថលេខាជាមួយ Suphanburi FC ក្នុងក្របខ័ណ្ឌ Thai League 1 បន្ទាប់ពីបញ្ចប់រដូវកាលឆ្នាំ ២០១៧ ។

កីឡាករហូឡង់រូបនេះ បានប្រកាសថាគាត់បានចុះហត្ថលេខាលើកិច្ចសន្យារយ:ពេលពីរឆ្នាំជាមួយនឹងក្លិប Suphanburi FC នេះបើតាមការបង្ហោះតាម Instagram ផ្លូវការរបស់គេ ដែលមានអត្តន័យថា «សម្រាប់រយ:ពេលពីរឆ្នាំទៀតខ្ញុំនឹងលេងនៅប្រទេសថៃជាកន្លែងដែលខ្ញុំបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្លិប Thai Premier League @suphanburifc !!!! ខ្ញុំពិតជាទន្ទឹងរង់ចាំដើម្បីចាប់ផ្តើមភារកិច្ចនៅក្លឹបដែលមានសក្តានុពលជាច្រើនមួយក្នុងចំណោមកន្លែងដ៏ល្អបំផុតនៅតំបន់អាស៊ីអាគ្នេយ៍»។

ចាប់តាំងពីចូលរួមជាមួយក្រុម Bali United របស់ប្រទេសឥណ្ឌូនេសុី កាលពីខែមីនាមក Comvalius បានក្លាយជាកត្តាសំខាន់មួយដែលជួយឱ្យក្លិបនេះបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១ ក្នុងក្របខ័ណ្ឌ Liga 1 រដូវកាលនេះ និងទទួលបានកៅអីសម្រាប់វគ្គជម្រុះ AFC Champions League នៅឆ្នាំក្រោយ៕

មតិយោបល់