ខ្សែបម្រើ Paulinho បានធ្វើដំណើរទៅប្រទេសចិនដើម្បីអបអរសាទរពានរង្វាន់ Chinese Super League ជាលើកទី ៧ ឆ្នាំជាប់ៗគ្នា ជាមួយអតីតក្លិបរបស់ខ្លួន Guangzhou Evergrande ។
ដូចដែលបានរាយការណ៍ដោយ Marca ថា ក្លិប Barcelona បានអនុញ្ញាតឱ្យ Paulinho ទៅប្រទេសចិនបន្ទាប់ពីការទទួលជ័យជម្នះ ២-០ លើក្រុម Malaga កាលពីថ្ងៃអាទិត្យ។ នៅលើបណ្តាញសង្គមរបស់ប្រទេសចិនលោក Paulinho បានសម្តែងសេចក្តីរីករាយដែលបានឃើញមិត្តរួមក្រុមចាស់របស់គាត់ និងអរគុណដល់អ្នកគាំទ្រនៅទីក្រុង Guangzhou ។ បុរសអាយុវ័យ ២៩ ឆ្នាំរូបនេះបាននិយាយថា៖ “Guangzhou គឺជាទីក្រុងមួយដែលធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងបំផុត” ។ Guangzhou Evergrande តាំងពីបង្កើតមក បានលើកពាន Chinese Super League សរុបចំនួន ៧លើក ហើយឆ្នាំជាប់ៗគ្នា ពោលគឺឆ្នាំ ២០១១, ២០១២, ២០១៣, ២០១៤,២០១៥,២០១៦ នឹង២០១៧នេះ។
សូមជំរាបជូនថា Paulinho ជាផ្នែកមួយយ៉ាងសំខាន់ដែលបានជួយក្រុម Guangzhou Evergrande ឱ្យឈ្នះពានរង្វាន់លីគក្នុងឆ្នាំ ២០១៥ នឹង ២០១៦ ព្រមទាំងពានរង្វាន់ AFC Champions League នៅឆ្នាំ ២០១៥ ខណៈដែលឆ្នាំនេះទើបចាកចេញនៅប៉ុន្មានប្រកួតចុងក្រោយប៉ុន្នោះ៕
មតិយោបល់