ព័ត៌មានបច្ចេកវិទ្យា

និសិត្សមួយក្រុមរួមគ្នាបង្កើត App ផ្សព្វផ្សាយគោលដៅអភិវឌ្ឍប្រកបដោយចេរភាពនៅប្រទេសកម្ពុជា

និស្សិតមួយក្រុម ព្រមទាំងសាស្រ្តាចារ្យនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរួមដៃគ្នាបង្កើតកម្មវិធីទូរសព្ទដៃថ្មីមួយ ក្នុងគោលបំណងប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយផ្សព្វផ្សាយអំពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ។

កម្មវិធីដែលអាចដំណើរការលើឧបករណ៍ដើរដោយប្រព័ន្ធប្រតិបត្តិការ iOS និង Android នេះ មានឈ្មោះថា CSDGs (Cambodia Sustainability Development Goals ឬប្រែថា គោលដៅអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្ពុជា) ដោយមានទាំងភាសាខ្មែរ និងអង់គ្លេស។

កម្មវិធី CSDGs បានចងក្រងនូវព័ត៌មានស្តីអំពីរបៀបវីរៈសំខាន់ៗទាំង ១៧ ចំណុច (មានមួយចំណុចបន្ថែមសម្រាប់កម្ពុជា) ដែលមេដឹកនាំពិភពលោក បានមូលមតិគ្នាជាឯកច្ឆ័ន្ទ និងសម្រេចអនុម័តកាលពីខែកញ្ញា ឆ្នាំ ២០១៥ ហើយចូលជាធរមាននៅថ្ងៃទី ០១ មករា ២០១៦។

របៀបវីរៈទាំងនោះរួមមាន បញ្ចប់ភាពក្រីក្រគ្រប់ទម្រង់នៅគ្រប់ទីកន្លែង បញ្ចប់គ្រោះអត់ឃ្លានស្មើសូន្យ ធានាសុខភាព និងសុខុមាលភាពមាំមួនរបស់មនុស្សគ្រប់រូបនិងគ្រប់វ័យ ធានាការអប់រំប្រកបដោយគុណភាព សមភាពយេនឌ័រ ជាដើម ហើយកំណត់ថា នឹងសម្រេចឱ្យបាននៅឆ្នាំ ២០៣០។

លោកអ្នកអាចទាញយកកម្មវិធី CSDGs តាមតំណរភ្ជាប់នេះ Android, iOS

មតិយោបល់