ទំពាំងបាយជូរ គឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយវីតាមីន A, C, K, B6 និងសារធាតុរ៉ែដូចជា សារធាតុម៉ាញ៉េស្យូម សូដ្យូម ប៉ូតាស្យូម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញឲ្យរាងកាយមានសុខភាពល្អ។
លើសពីនេះទៅទៀត ផ្លែទំពាំងបាយជូរ មានផ្ទុកជាតិទឹកច្រើនដែលអាចជួយផ្គត់ផ្គង់តម្រូវការរបស់រាងកាយ រួមផ្សំជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ និងប្រូតេអ៊ីនបន្តិចបន្តួចផងដែរ។ ដូច្នេះ ទំពាំងបាយជូរ មានប្រយោជន៍ក្នុងការកាត់បន្ថយការខូចខាត ដែលបង្កឡើងដោយរ៉ាឌីកាល់សេរី ហើយសូម្បីតែភាពចាស់មុនអាយុក៏អាចកាត់បន្ថយបានដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃការទទួលទានផ្លែទំពាំងបាយជូររាល់ថ្ងៃ៖
កែលម្អសុខភាពភ្នែក
បើយោងតាមការសិក្សាមួយដែលបានធ្វើឡើងនៅសាកលវិទ្យាល័យ ម៉ៃអាមី រដ្ឋផ្លរីដា បានរកឃើញថា ការទទួលទានផ្លែទំពាំងបាយជូរអាចជួយថែរក្សាភ្នែកឲ្យមានសុខភាពល្អ ព្រោះវាមានផ្ទុកអុកស៊ីតកម្មប្រឆាំងនឹងភាពតានតឹង ព្រមទាំងការពារការផ្លាស់ប្តូរកោសិកាខុសប្រក្រតីរបស់ភ្នែក។
មានប្រយោជន៍សម្រាប់ឆ្អឹង
ដោយសារតែទំពាំងបាយជូរ មានផ្ទុកសារធាតុកាល់ស្យូមពីធម្មជាតិ ធ្វើឲ្យវាក្លាយទៅជាអាហារដែលល្អប្រសើរបំផុតសម្រាប់ឆ្អឹង។ ជាពិសេសបញ្ហាឈឺជង្គង់ ដោយសារតែតែកត្តារលាកសន្លាក់ ក៏ទំពាំងបាយជូរអាចជួយកាត់បន្ថយបានដែរ។
ការពារជំងឺមហារីក
ទំពាំងបាយជូរ សម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយការពារ ឬកាត់បន្ថយជំងឺមហារីកផ្សេងៗដូចជា មហារីកបំពង់ក មហារីកលំពែង មហារីកក្រពេញប្រូស្តាត និងមហារីកសួត។
បង្ការជំងឺទឹកនោមផ្អែម
បើយោងតាមការសិក្សាមួយនៅឆ្នាំ ២០១៣ បានបង្ហាញថា ផ្លែទំពាំងបាយជូរ អាចកាត់បន្ថយឱកាសនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែម ជាពិសេស ការទទួលទានទំពាំងបាយជូរក្រៀម។ដូច្នេះ អ្នកគួរតែបន្ថែមទំពាំងបាយជូរទៅក្នុងរបបអាហារជាប្រចាំ ប្រសិនបើអ្នកកំពុងតែទទួលរងពីការគំរាមកំហែងដោយសារជំងឺមហារីក៕
ប្រភព៖ myfitmagazine
មតិយោបល់