បម្រើឆ្នើម Riyad Mahrez មិនព្រមបន្ដកុងត្រាថ្មីជាមួយក្លឹប Leicester City នោះទេ ដែលនេះមានន័យថារូបគេកំពុងតែព្យាយាមចាកចេញទៅរកក្លឹបថ្មីហើយ។
Leicester City ព្យាយាមរក្សាកីឡាកររបស់ខ្លួនឱ្យនៅបានច្រើនបំផុត បន្ទាប់ពីលើកពាន Premier League ជាប្រវត្តិសាស្ត្របានកាលពីរដូវកាលមុន។ ខ្សែប្រយុទ្ធ Vardy បាននិយាយថាមិនទៅណាចោលក្រុមមួយនេះទេ ប៉ុន្តែកីឡាករសំខាន់២នាក់ ហាក់បង្ហាញការសម្រេចចិត្តថានឹងត្រូវចាកចេញហើយ គឺ Mahrez និង Kante ។
Kante អាចនឹងផ្លាស់ទៅលេងនៅក្លឹប Chelsea ក្នុងតម្លៃខ្លួនដល់ទៅ៣០លានផោន បន្ទាប់ពីមានដំណឹងជាច្រើនបញ្ជាក់ថាក្លឹបនិងកីឡាករបាននិយាយគ្នារួចរាល់ហើយ។ ចំណែកឯ Mahrez វិញ ក៏ចង់ចាកចេញដែរ ប៉ុន្តែមិនទាន់ច្បាស់ពីក្លឹបដែលត្រូវទៅលេងបន្ដនោះទេ។
Real Madrid , Barcelona , Arsenal និង Man City ជាដើម សុទ្ធតែធ្លាប់បង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែបម្រើស្លាបរូបនេះ។ យ៉ាងណាមិញ កីឡាករលេងល្អជាងគេប្រចាំក្របខណ្ឌ Premier Leageu មួយនេះ ស្ថិតិក្នុងការពិចារណានៅឡើយ៕
មតិយោបល់