គ្រូបង្វឹក U-23 របស់ជម្រើសជាតិថៃ លោក Zoran Jakovic ជឿជាក់ថាកូនក្រុមរបស់គាត់អាចយកឈ្នះគ្រប់ការប្រកួតក្នុងពូល A ដែលសុទ្ធតែខ្លាំងៗ នៃពានរង្វាន់ AFC U-23 Championship in China។
លោក Jakovic បាននិយាយថាលោកពេញចិត្តនឹងការចាប់ឆ្នោតដូចដែលដកស្រង់ដោយកាសែត Bangkok Post ថា៖«យើងមានពេលវេលាច្រើនដើម្បីរៀបចំក្រុម។ វិនិច្ឆ័យដោយសក្តានុពលរបស់យើង ខ្ញុំជឿជាក់ថាយើងអាចយកឈ្នះក្រុមទាំងអស់នៅក្នុងពូលរបស់យើង។ គោលដៅដំបូងរបស់ខ្ញុំគឺការឈានទៅប្រកួតវគ្គជម្រុះជុំបន្ទាប់»។ ជម្រើសជាតិ U-23 ថៃ ត្រូវបានគេចាត់ទុក្ខថា ស្ថិតក្នុងពូលមរណៈ រួមជាមួយនឹងក្រុមម្ចាស់ការពារតំណែងជើងឯក U-23 ជប៉ុន, U-23 កូរ៉េខាងជើង នឹង U-23 ប៉ាឡេស្ទីន។ ក្រុមដំរី បានឡើងមកវគ្គនេះ បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីប្រទេសម៉ាឡេស៊ី ក្នុងវគ្គជម្រុះតាមពូលនៅខែកក្កដា។
គួបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះគ្រោងនឹងចាប់ផ្តើមឡើងនៅខែ មករា ឆ្នាំ២០១៨ នៅទីក្រុងឆាងចូវ ប្រទេសចិន ដែលបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ ខណ:ដែល U23 ជប៉ុន រួមពូលជានឹងគ្នា ជាអ្នកការពារដំណែងជើងឯក៕
មតិយោបល់