លោក Nelo Vingada គ្រូបង្វឹកនៃ ក្រុមបាល់ទាត់ជម្រើសជាតិ ម៉ាឡេស៊ី ជឿជាក់ថានឹងទទួលជ័យជម្នះលើ ក្រុមបាល់ទាត់ជម្រើសជាតិ កូរ៉េខាងជើង ក្រោយពីមានការសម្រេចចិត្តដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានរៀបចំការប្រកួតជម្រុះ Asian Cup ឆ្នាំ 2019 រវាងក្រុមទាំងពីរនៅថៃ។
គ្រូសញ្ជាតិព័រទុយហ្គាល់ វ័យ ៦៤ឆ្នាំ បាននិយាយថា៖ «ខ្ញុំមិនចង់និយាយថាការលេងក្នុងប្រទេសថៃនឹងក្លាយជាគុណសម្បត្តិសម្រាប់ម៉ាឡេស៊ីនោះទេប៉ុន្តែវាពិតជាកាត់បន្ថយពេលវេលាធ្វើដំណើរ (សម្រាប់ការប្រកួតជុំដំបូង) ។ អាកាសធាតុនៅប្រទេសថៃគឺស្រដៀងគ្នានឹងយើងបើប្រៀបធៀបទៅនឹងក្រុងព្យុងយ៉ាង ដែលឥឡូវនេះវាត្រជាក់»។ នេះបើយោងតាមកាសែត New Straits Times ។
ការប្រកួតជាលើកទី១ នៅថ្ងៃទី ១០ ខែវិច្ឆិកា ត្រូវបានកំណត់ថាជាការប្រកួតក្នុងផ្ទះរបស់កូរ៉េខាងជើង ខណៈការប្រកួតលើកទី២ ក្នុងរយៈពេលបីថ្ងៃក្រោយមក ត្រូវបានគេចាត់ទុកថាជាការប្រកួតក្នុងស្រុកម៉ាឡេស៊ីុ៕
មតិយោបល់