ព័ត៌មានកីឡា

Kasper Schmeichel អាចនឹងមក Man Utd ប្រសិនបើ De Gea ចាកចេញ

អ្នកចាំទី Kasper Schmeichel របស់ក្រុម Leicester City អាចនឹងមកកាន់ក្រុមបីសាចក្រហម ប្រសិនបើ អ្នកចាំទីចាស់ Devid De Gea ចាកចេញទៅកាន់ Real Madrid មែននោះ។

ជាការពិតណាស់ ក្រុម Real Madrid មិនទាន់បោះបង់ឱកាសក្នុងការនាំយកអ្នកចាំទីអេស្ប៉ាញ Devid De Gea ឡើយ បើទោះបីជាស្ថានភាព មិនទាន់ច្បាស់នៅឡើយនោះ។ យ៉ាងណាវិញ ក្រោយពីបរាជ័យ ក្នុងការនាំយកអ្នកចាំទីរបស់ក្រុម AC Milan និង Chelsea រួចមកជម្រើសដ៍សំខាន់របស់ Real Madrid ផ្តោតទៅលើ Devid De Gea របស់ក្រុមបីសាចក្រហម Manchester United ។ បើតាម Mirror បានឲ្យដឹងថា បើសិន De Gea អាចនឹងចាកចេញមែន តែ Man Utd មិនព្រួយបារម្ភឡើយ ព្រោះថា ក្លិប បានកំពុងតែទាក់ទង អ្នកចាំទីរបស់ក្រុម Leicester City គឺកីឡាករ Kasper Schmeichel រួចមកហើយ។ ជាការពិតណាស់ លោក Jose Mourinho មានការពេញចិត្តនឹង អ្នកចាំទី Kasper Schmeichel ខ្លាំងណាស់។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងព្យាយាមនាំយក អ្នកចាំទីរបស់ Leicester រូបនេះឲ្យបាន ដើម្បីមកចាប់ដៃគូជាមួយ Sergio Romero ដែលកំពុងតែល្អស្រាប់។

ប្រសិនបើ Kasper Schmeichel មកកាន់ Man Utd មែនអនាគត់របស់គេ មិនត្រូវបាត់បង់ឡើយ ព្រោះថា លោក Mourinho អាចនឹងធ្វើដូចឆ្នាំមុន ដែលម្នាក់ក្នុងចំនោម Kasper Schmeichel ឬ Sergio Romero លេងនៅ Premire League ហើយម្នាក់ទៀត ក្នុងចំណោមអ្នកទាំង២ អាចលេងនៅ Champion League ។ ដូច្នេះហើយ ការទៅកាន់ Man Utd របស់ Kasper Schmeichel នឹងប្រសើរសម្រាប់រូបគេ។

មតិយោបល់