ព័ត៌មានកីឡា

Neymar ទម្លាយចង់លេងក្រោមការដឹកនាំរបស់គ្រូម្នាក់នេះ

ខ្សែប្រយុទ្ធប្រេស៊ីល Neymar កំពុងតែមានពត៌មាន មិនច្បាស់លាស់ឡើយ ក្នុង​ការប្រកបអាជីពនៅ Paris Saint Germain ដោយសារតែមានក្រុមយក្ស Real Madrid និងបីសាចក្រហម Manchester United កំពុងចាប់អារម្មណ៍ចង់បាន​យ៉ាងខ្លាំងនោះ។

បើតាមការចុះផ្សាយរបស់ ESPN ពីប្រទេសប្រេស៊ីលបានឲ្យដឹងថា ខ្សែប្រយុទ្ធបំបែកកំណត់ត្រាតម្លៃខ្លួន Neymar បានបង្ហើបពីបំណងចង់ទៅលេង​ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកម្នាក់ដែលរូបគេធ្លាប់លេងនាពេលកន្លងមកនេះ។ ជាក់ស្តែងណាស់ ប្រភពខាងលើដដែលនេះ បានឲ្យដឹងទៀតថា Neymar បាននិយាយថា នៅថ្ងៃណាមួយរូបគេនឹងទៅលេងក្រោមការដឹកនាំរបស់លោក Pep Guadiola ដែលជាអ្នកបណ្តុះបណ្តាល រូបគេឲ្យល្បីល្បាញមកទល់សព្វថ្ងៃនេះ។

លោក Pep គឺជាមនុស្សដ៍អស្ចារ្យម្នាក់កម្រមានណាស់ លោកបានធ្វើឲ្យកីឡាករជា​ច្រើនមានភាពល្បីល្បាញ ជាពិសេសនោះ គឺការដឹកនាំក្លិបជាច្រើនឲ្យទទួលបាន​ជោគជ័យ នាពេលកន្លងមកនេះ។ តាមរយ:សម្តីខាងលើនេះដែរ បានធ្វើឲ្យមានមតិ​ជាច្រើនបានលើកឡើងថា ប្រហែលជា Neymar ចង់ផ្លាស់មកលេងឲ្យក្រុម Manchester City ទេដឹង ព្រោះថា លោក Pep Guadiola កំពុងតែដឹកនាំ​ក្រុមជើងឯកអង់គ្លេសមួយនេះ។

យ៉ាងណាវិញ Neymar គ្រាន់តែបញ្ជាក់ថា ចង់លេងក្រោមការដឹកនាំរបស់លោក Pep Guadiola នៅថ្ងៃណាមួយប៉ុណ្ណោះ ខណ:ពេលនេះ Neymar កំពុងត្រូវបានក្រុម Real Madrid និង Man Utd តាមប្រមាញ់កីឡាករអន្តរជាតិ​ប្រេស៊ីលរូបនេះយ៉ាងខ្លាំង។

មតិយោបល់