ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណអាមេរិក អំពាវនាវឲ្យមានដំណោះស្រាយ ដោយសន្តិភាពជាមួយកូរ៉េខាងជើង

អាមេរិកៈ រដ្ឋមន្ត្រីការពារជាតិក្រុងវ៉ាស៊ីនតោន លោក James Mattis ដែលបានបំពេញតួនាទីជាអ្នកការទូត នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសថៃ នៅសប្តាហ៍នេះ បានធ្វើការអំពាវនាវឲ្យមានដំណោះស្រាយសន្តិភាព នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។

លោក Mattis បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យើងមានជម្រើសយោធា ក្នុងការការពារខ្លួន ប្រសិនបើយើង ឬសម្ព័ន្ធមិត្តរបស់យើង ត្រូវបានវាយប្រហារមែននោះ ប៉ុន្តែពួកយើងចង់ស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ខណៈដែលកងកម្លាំង​ម៉ារីន​អាមេរិក បានបញ្ជាក់ថា រដ្ឋបាលខ្លួននៅពេលនេះ មិនប្រញាប់ប្រញាល់ធ្វើសង្គ្រាម ជាមួយកូរ៉េខាងជើងនោះទេ បើទោះបីជាក្រុងព្យុងយ៉ាង នៅតែគឃ្លើនធ្វើតេស្តអាវុធនុយក្លេអ៊ែរឥតឈប់ឈរ រួមទាំងបន្តការអភិវឌ្ឍមីស៊ីលផ្លោងរបស់ខ្លួនក៏ដោយ។

សូមជំរាបថា ការថ្លែងរបស់ប្រមុខមន្ទីរប៉ង់តាហ្គោន លោក Mattis ត្រូវបានគេមើលឃើញថា គឺផ្ទុយស្រឡះពីការលើកទ្បើង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលតែងតែគំរាមកំហែង និងប្រមាថដល់មេដឹកនាំកូរ៉េខាងជើង៕

មតិយោបល់