ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ នៃសប្តាហ៍ទី ១៩ រវាង មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់សុីម៉ាក់ ត្រូវទទួល ក្រសួងការពារជាតិ(ទ័ព) នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧ នាវេលាម៉ោង ៦ៈ០០ នាទីល្ងាចនេះ លើវាលស្មៅធម្មជាតិនៃកីឡដ្ឋាន ស្ដាតចាស់។
បើតាមប្រវត្តជួបគ្នាកន្លងមក សុីំម៉ាក់ មិនដែលឈ្នះ ទ័ព នោះទេ ពោលនៅក្នុងការប្រកួតចុងក្រោយ បានបរាជ័យយ៉ាងធ្ងន់ ៦ទល់១ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ជើងទី១។ រង់ចាំមើលថាតើ ម្ចាស់ផ្ទះ សុីម៉ាក់ អាចរក ៣ពិន្ទុពី ក្រសួងការពារជាតិ បានទេនៅល្ងាចនេះ?
ឆ្លងកាត់ ១៨ប្រកួត សុីម៉ាក់ កំពុងឈរនៅចំណាត់ថ្នាក់លេខ ១១ ដោយ ក្នុងនោះឈ្នះ ២ដង ស្មើ ៥ដង និងចាញ់ ១១ដង កំពុងមាន ១១ពិន្ទុក្នុងដៃតែប៉ុណ្ណោះ។ ស្របពេល ទ័ព ឈរនៅចំណាត់ថ្នាក់លេខ ៤ ដោយឈ្នះ ១០ដង ស្មើ ៣ដង និងចាញ់ ៥ដង នឹងមាន ៣៣ ពិន្ទុក្នុងដៃ៕
មតិយោបល់