ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani បានបន្តរក៣ពិន្ទុឲ្យក្រុម Paris Saint Germain ក្នុងជំនួបជាមួយក្រុមខ្លាំង Nice យប់មិញនេះ។
កីឡាករដែលកំពុងតែមានពាក្យចរចាមអារាម ក្នុងការចាកកចេញពី ក្រុម Paris Saint Germain កីឡាករ Edinson Cavani បានរកគ្រាប់បាល់ ២គ្រាប់ឲ្យក្រុម Paris Saint Germain ក្នុងជំនួបជាមួយក្រុម Nice យប់មិញនេះនេះ ជាក់ស្តែងណាស់ Paris Saint Germain អាចរកគ្រាប់បាល់បានដល់ទៅ ៣គ្រាប់ ដោយមិនឲ្យក្រុមភ្ញៀវ Nice តដៃបានវិញឡើយ ដែល ២គ្រាប់កើតចេញពីការស៊ុតរបស់ Cavani នៅនាទីទី ៣ និងនាទីទី ៣១ ដែលសុទ្ធសឹងជាការបញ្ជូនបាល់យ៉ាងល្អ របស់កីឡាករអាហ្សង់ទីន Angel Di Maria ។ ចំណែក១ទៀត កើតចេញពីការ ស៊ុតចូលទីខ្លួនឯង របស់កីឡាករ ក្រុម Nice គឺខ្សែការពារ Donte នៅនាទីទី៥២ ។
ដូច្នេះហើយ Paris Saint Germain បានបន្តរក ៣ពិន្ទុបន្ថែមទៀត ដើម្បីធានាក្រុម ឲ្យឈរលើកំពូលតារាងដដែល ដោយមិនឲ្យភ្លាត់ស្នៀតដូចការប្រកួតមុនឡើយ។ យ៉ាងណាវិញ ខ្សែប្រយុទ្ធ Edinson Cavani នៅតែជាខ្សែប្រយុទ្ធ ដែលមិនអាចខ្វះបានសម្រាប់ក្រុម Paris Saint Germain ព្រោះថា មិនត្រឹមតែការប្រកួតមុន ដែលកីឡាកររូបនេះ ស៊ុតចុងម៉ោង រក១ពិន្ទុឲ្យ PSG ឡើយ ក្នុងការប្រកួតនេះ Cavani នៅតែជាតារាស៊ុតរបស់ ក្រុមដដែល។
https://www.youtube.com/watch?v=BApKZ-TppRc
មតិយោបល់