ព័ត៌មានកីឡា

Inter បន្ថែមការយកឈ្នះលើក្រុម Chelsea មុនបើករដូវកាល

ក្រុម Inter Milan បានយកឈ្នះក្រុមតោខៀវ Chelsea ២-១ ក្នុងការប្រកួត International Champion Cup ក្នុងប្រទេសសឹង្ហបូរី។

នេះគឺជាជ័យជម្នះបន្តទៀតហើយ សម្រាប់ក្រុម Inter Milan បន្ទាប់ពីឈ្នះក្រុម Bayern Munich កាលពីម្សិលម្ងៃ។ ២គ្រាប់របស់ក្រុម Inter Milan រកបានដោយកីឡាករ Jovetic នៅនាទីទី ៤៥ បូក៣ ក្រោយពីកីឡាករូបនេះ ទាត់ពិន័យ ១១ម៉ែត្រ មិនចូលតែបាល់រត់មកចំកីឡាកររូបនេះវិញ បន្ថែមចូលទី។ គ្រាប់់ទី២ រកបានដោយ កីឡាករ Ivan Perisic នៅនាទីទី ៥៣ ខណះក្រុម Chelsea វិញរកបានត្រឹម១គ្រាប់ប៉ុណ្ណោះ ដោយការស៊ុតចូលទីខ្លួនឯង របស់ក្រុម Inter Milan ដោយកីឡាករ Kondogbia នៅនាទីទី ៧៤ ។ ថ្វីបើឈ្នះត្រឹម ២-១ លើក្រុមតោខៀវ Chelsea តែ ក្រុម Inter Milan ធ្វើបានយ៉ាងល្អ តាមរយៈការបង្ហាញទម្រង់លេងយ៉ាងល្អ ដោយធ្វើការគ្របដណ្តប់ លើក្រុម Chelsea ឲ្យពិបាកក្នុងការប្រកួតនេះ។

ជាការពិតណាស់ Inter Milan ដូចជាវិលទៅរកអតីតកាលរបស់ របស់ពួកគេវិញហើយ ដូចដែលពួកគេធ្លាប់ទម្លាក់ Chelsea ក្នុងវគ្គ ៨ក្រុមចុងក្រោយ UEFA Champion League កាលពីឆ្នាំ ២០១០។ តាមរយៈការប្រកួតនេះ បង្ហាញឲ្យឃើញថា Inter Milan មានការប្រែប្រួលច្រើនណាស់ ព្រោះថា ២ប្រកួតចុងក្រោយនេះ Inter Milan យកឈ្នះសុទ្ធតែក្រុមខ្លាំងៗទាំងអស់ ដូចជា Bayern Munich និង Chelsea ។ ដូច្នេះហើយ រដូវកាលក្រោយនេះ Inter Milan នឹងធ្វើព្យុះធ្វើភ្លៀង នៅក្របខ័ណ្ឌកំពូលរបស់អ៊ីតាលីជាក់ជាមិនខាន។

មតិយោបល់