ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ នឹងត្រូវប្រកួតជាមួយ ជម្រើសជាតិហ្វីលីពីនអាយុក្រោម ១៩ឆ្នាំ នៅវេលាម៉ោង ៦ៈ៣០ នាទីល្ងាចនេះ ដែលជាជំនួបចុងក្រោយ នៃពូល G ក្នុងវគ្គជម្រុះ ពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2018) នាកីឡដ្ឋានស្តាតចាស់។
លោក Chit Naing គ្រូបង្វឹកក្រុមបាល់ទាត់ U-19 មីយ៉ាន់ម៉ា បានលើកឡើងថា៖ «យុវជនកម្ពុជាមានទម្រង់លេងល្អទាំងតំបន់ការពាររឹងមាំ កីឡាករគ្រប់រូបមានឆន្ទៈខ្ពស់ក្នុងការប្រកួតដើម្បីយកជ័យជម្នះ ហើយចេះលេងសហការគ្នាជាក្រុមបានល្អទៀតផង។ ពេលប៉ះ U-19 ហ្វីលីពីន ពួកគេនឹងអាចរកគ្រាប់បាល់ពី ៤ ទៅ ៥ គ្រាប់ ព្រោះបើមើលពីកម្រិតបច្ចេកទេសកម្ពុជាខ្ពស់ជាង រួមផ្សំនឹងឆន្ទៈរបស់កីឡាករ ការការពាររឹងមាំល្អ និងការវាយបកលឿនទៀត ហើយខ្ញុំគិតថា U-19 កម្ពុជា នឹងឈ្នះហ្វីលីពីនយ៉ាងស្រួល។
គ្រូបង្វឹក U-19 មីយ៉ាន់ម៉ា
គួរបញ្ជាកើផងដែរថា U-19 កម្ពុជា កំពុងឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងពូលដោយមាន ៣ពិន្ទុ ស្មើគ្នាជាមួយក្រុមលេខ៣ U-19 មីយ៉ាន់ម៉ា ខណៈដែល U-19 ចិន មាន ៦ពិន្ទុ ឈរកំពូលតារាង៕
មតិយោបល់