ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ នៃសប្តាហ៍ទី១៩ ដោយ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់សុីម៉ាក់ បរាជ័យ ០ទល់៧ ក្រសួងការពារជាតិ(ទ័ព) កាលពីម្សិលមិញ ខណៈដែលខ្សែប្រយុទ្ធ Choe Myong Ho ដែលគេស្គាល់ថា Ronaldo កូរ៉េខាងជើងរកបាន ៤គ្រាប់ម្នាក់ឯង ។
គ្រាប់បាល់សរុបទាំងអស់របស់ ទ័ព រកបានដោយខ្សែប្រយុទ្ធ Choe Myong Ho នៅនាទី ១៧, ៤៥, ៥២ នឹង ៩០ ខណៈដែលកីឡាករកូរ៉េខាងជើង Kim Kyong Hun រកបាន ២គ្រាប់ នៅនាទី ៣៦ នឹង ៤៩ ស្របពេលដែលកីឡាករដែលទើបតែជាពីរបួស ភួង សុខសាណា រកបានមួយគ្រាប់នៅនាទី ៥៦ ធ្វើឲ្យលទ្ធផលចប់ការប្រកួត សុីម៉ាក់ ០-៧ ទ័ព ។
សូមបញ្ជាក់ផងដែរថា ក្រោយចប់ក្នុងជំនួបនេះ ក្រសួងការពារជាតិ ឡើងមកលេខ៣ បណ្តោះអាសន្ន តែ សុីម៉ាក់ ហាក់បីដូចជាយ៉ាប់ខ្លាំងដោយនៅតែឈរលេខ ១១ ស្ថិតនៅដំបន់កាត់ចោលដដែល៕
មតិយោបល់